CamNews

តារា 

ទោះមានស្វាមីមិនមែនជាអ្នកមាន ប៉ុន្តែជិវិតនាង Pat ប្រៀបដូចជាព្រះនាង !

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងស្រីដែលមហាជនដឹងថា មានផ្ទៃពោះ ៦ ខែមុនរៀបការនាង Pat napapa ជាមួយនិងមិត្តប្រុសរបស់នាង ហើយក៏ទើបតែសម្រេចចិត្តជាមួយនិងគ្នា កាលពីប៉ុន្មានថៃ្ងនេះដែរ ។ 

ដោយយោងតាមរូបថតនិងរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ទោះនាង Pat napapa មានស្វាមីមិនមែនជាអ្នកមាន ហើយប្រកបអាជីពជាអ្នកបង្ហោះម៉ូតូធម្មតាៗ ប៉ុន្តែជិវិតនាង Pat ប្រៀបដូចជាព្រះនាងយ៉ាងចឹង ព្រោះស្វាមីរបស់នាងទុកនាងដូចជាប្រពន្ធ ជាបងស្រី ប្អូនស្រី និងមើលខុសត្រូវនាងបានយ៉ាងល្អជាទីបំផុត ដូច្នេះទើបធ្វើឲ្យឆាកជិវិតពិតរបស់តារាស្រីរូបនេះពោរពេញទៅដោយសុភមង្គល ទោះបីនាងមានស្វាមីមិនមែនជាអ្នកដែលមានទ្រព្យសម្បត្តិមហាសាលក៏ដោយចុះ ។ 

ជាងនេះទៅទៀត ថ្វីត្បិតតែស្វាមីរបស់នាងមិនមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែថ្ងៃក្រេបទឹកឃ្មុំលោក ក៏បាននាំនាង Pat napapa ទៅលេងនៅឯប្រទេសកូរ៉េថែមទៀតផង ព្រោះជាកន្លែងដែលតារាស្រីរូបនេះប្រាថ្នាចង់ទៅ ។ 

តោះទៅទស្សនារូបថតដ៏ផ្អែមល្អែមជាច្រើនសន្លឹករបស់នាង Pat napapa និងស្វាមីនៅខាងក្រោមទាំងអស់គ្នា ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Pat napapa