CamNews

កីឡាអន្តរជាតិ 

បំបែកកំណត់ត្រាប្រវត្ដិសាស្រ្ដ Liverpool ស៊ីក្រុម ម្ចាស់ផ្ទះក្នុងទឹកដីអាស៊ី រហូតដល់ទៅ ៧-0

ព័ត៌មានកីឡា៖ ក្លឹបហង្សក្រហម Liverpool​ បានធ្វើដំណើរទស្សនៈកិច្ចប្រកួតមិត្ដភាពដៃគូរក្នុងទឹកដីអាស៊ីដោយប៉ះជាមួយក្លឹប Felda United របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញ ក្នុងបរិវេណពហុកីឡរដ្ឋាន​ជាតិ Bukit Jalil ក្នុងទីក្រុងកូឡាឡាំពួ បានសម្រេចលទ្ធផល​ប្រកួតហើយ គឺ​ Liverpool ស៊ី Felda United 7-0។ 

ព្រឹត្ដិការណ៍ប្រកួតមិត្ដភាពរវាង Liverpool ប៉ះជាមួយ Felda United ក្នុងទឹកដីទីក្រុងកូឡាឡាំពួ ពិតជាកក្រើក នឹងស្ទើរស្មានមិនដល់ ថា Liverpool អាចបំបាក់ក្រុម​ម្ចាស់ផ្ទះ រហូតដល់ទៅ ៧ ទល់នឹង ០ ដោយការស្វែងរកគ្រាប់បាល់ របស់កីឡាករ Danny Ings ជាកីឡាករថ្មីដែលក្លឹបទើបតែផ្ទេរចូល បានបំបែកកំណត់ត្រា hat-trick ៣ គ្រាប់ម្នាក់ឯង ​ជាមួយនិងកីឡាករផ្សេងទៀតគឺ Pedro Chirivella, Lazar Markovic, Sheyi Ojo, Joao Teixeira ។ 

បំបែកកំណត់ត្រាប្រវត្ដិសាស្រ្ដដ៏អស្ចារ្យ របស់ក្លឹប Liverpool ដែលដឹកនាំដោយលោក​ Brendan Rodgers ពិតជាកម្រនឹងបានដូចថ្ងៃនោះមែន ។ 

Danny Ings ជាកីឡាករថ្មីដែលក្លឹបទើបតែផ្ទេរចេញពីក្លឹប Burnley បានបំបែកកំណត់ត្រា hat-trick 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ liverpoolecho


Tags: Sport News Liverpool Felda United