CamNews

តារា 

តារាភាពយន្ដ ១៨+ ជប៉ុន ធ្លាប់ត្រូវគេ លួចដាក់ថ្នាំសម្រើប និងចាប់នាងរំលោភ ក្នុងពេលសំដែង

ការប្រកួតប្រជែងយ៉ាងខ្លាំងក្លា   ក្នុងចំណោមអ្នកសំដែងស្រីនៃខ្សែភាពយន្ដសិច របស់ជប៉ុន
និងបញ្ហារបស់ពួកគេ តែងតែធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។   កាលពីពេលកន្លង
ទៅនេះ គេហទំព័រមួយចំនួនរបស់ ជប៉ុន បានចុះផ្សាយជាបន្ដបន្ទាប់ នៅពេលដែលអ្នកលេង
អ៊ីនធើរណែតបញ្ចេញ "ព្រឹត្តិការណ៍ឋាននរក" របស់តារាសំដែងស្រី នាង Sana Nakajima ។

ប្រភពព័ត៌មានបានចេញផ្សាយថា នៅក្នុងការសំដែងឈុតឆាកមួយក្នុងខ្សែភាពយន្ដ  ក្ដៅសាច់
នាង Sana Nakajima ធ្លាប់ត្រូវគេ លួចដាក់ថ្នាំសម្រើប ក្រោយមកត្រូវបុរស ៤នាក់   នាំនាងចុះ
ទៅក្នុងទឹក និងចាប់នាងរំលោភ។ នៅពេលយកឡើងគោក   ស្មារតីរបស់នាងលែងនៅដូចដើម
ប៉ុន្ដែនាងនៅតែត្រូវបានគេវាយដំបន្ដទៀត។

ក្រោយមក នៅពេលត្រូវសាធារណជនរិះគន់   និងទទួលរងការចោទប្រកាន់ អ្នកផលិតខ្សែភាព
យន្ដខាងលើ បានបកស្រាយថា   ការធ្វើបែបនេះគឺដើម្បីឱ្យមានភាពជាក់ស្ដែង  និងការប្រតិកម្ម
ពិតៗពីតួអង្គកំពុងសំដែង។

Sana Nakajima គ្រាន់តែជាអ្នករងគ្រោះម្នាក់   ក្នុងចំណោមអ្នកសំដែងដ៏ច្រើននៅប្រទេសជប៉ុន
ដែលត្រូវបានគេធ្វើបាប។ ជាក់ស្ដែង ដូចជាអ្នកសំដែងម្នាក់ផ្សេងទៀត   ត្រូវបានក្រុមអ្នកផលិត
ភាពយន្ដសិច រំលោភសិទ្ធ និងធ្វើបាបយ៉ាងព្រៃផ្សៃ ទោះជាយ៉ាងនេះក្ដី   ពួកអ្នកដែលជាប់ទាក់
ទឹននឹងអំពើនេះ ត្រូវបានគេដាក់ទោសឱ្យជាប់គុក យ៉ាងយូរត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ។

បច្ចុប្បន្ន ដោយសារតែមិនអាចទ្រាំបាននូវសម្ពាធការងារក្នុងសិល្បៈ Sana Nakajima ក៏សម្រេច
ចិត្ដចាកចេញពីវិស័យភាពយន្ដ ១៨+ ដើម្បីស្វែងរកជីវិតថ្មី។


ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Sana Nakajima sex Japan 18+