CamNews

តារា 

Leonardo តួឯកល្បីឈ្មោះ Titanic លង់ស្នេហ៍ អង្គរវត្ត ប្រទេសកម្ពុជា ឈានទៅ ប្រកាសប្រាប់ ពិភពលោក (វីដេអូ)

ព័ត៌មានកំសាន្ត ៖ បច្ចុប្បន្នភាព មានវ័យជ្រេបន្តិច ដល់ទៅ ៤១ ឆ្នាំ តារាសម្តែង ជួរមុខនៃវិស័យភាព យន្តហូលីវូដ លោក Leonardo DiCaprio សមត្ថភាពសម្តែងរបស់លោក  មិនជ្រេទៅតាមវ័យនោះទេ ពោលលោកទទួលបានការគាំទ្រជាខ្លាំង ពាក់ព័ន្ធនឹងការងារសម្តែងដ៏ល្អឥតខ្ចោះរបស់លោក ។


ជាការពិត ប្រិយមិត្តមកពីជុំវិញពិភពលោក ពិតជាធ្លាប់បានស្គាល់តារាសម្តែងប្រុសល្បីឈ្មោះរូបនេះ ក្រោយពីរូបលោកទទួលបានជោគជ័យទៅលើអាជីពការងារសម្តែង  នៃខ្សែភាពយន្ត កំពូល Titanic ឆ្នាំ ១៩៩៧ ។ ដឹងអីថា រយៈពេល​ ៤៨ ម៉ោងចុងក្រោយនេះ    អំឡុង បទសម្ភាស៍ជាមួយនឹងសារព័ត៌ មាន លោក Leonardo DiCaprio បាន  ឆ្លើយតប ទៅនឹងសំណួរ ដែលជាបញ្ហាចោទជាច្រើនពាក់ព័ន្ធ នឹងអាជីពជាការងារសម្តែង ប៉ុន្តែ  អ្វីដែលជា ការ ចាប់អារម្មណ៍នោះគឺថា លោកបានឆ្លើយសំនួរ​មួយ សំនួរដ៏មានអត្ថន័យ ក្រោយពីមាន  ការចោទសួរឡើងថា  តើលោកពេញចិត្តទៅសម្រាកលំហែនៅទី ណា ក្រោយពី សម្រាក  ពី ការងារ  អាជីព តារាសម្តែង ហូលីវូដ? "អង្គរវត្ត ច្បាស់ណាស់ គឺប្រាសាទ អង្គរវត្ត នៅប្រទេសកម្ពុជា ដែលពេលថ្មីៗនេះ ខ្ញុំបានធ្វើដំណើរកំសាន្ត  ទៅទីនោះ ហើយអ្នករាល់គ្នា គួរតែទៅទស្សនាទីនោះអោយខានតែបាន ក្នុងមួយឆាកជីវិត។ កម្ពុជា គឺ ជាប្រទេសមួយ ដែលអច្ឆរិ យៈបំផុតដែលខ្ញុំមិនធ្លាប់បានទៅ  លេង ។ ប្រជាជន នៅទីនោះ គួរអោយស្រឡាញ់។ លោកអ្នកនឹង មិនធុញទ្រាន់នោះទេ ក្នុងការដើរកំសាន្ត ពេញមួយថ្ងៃ តាមបណ្តាប្រាសាទបុរាណ។ អង្គរវត្តប្រទេស កម្ពុជា គឺជាកន្លែងដ៏ស្រស់ស្អាតបំផុត ក្នុង លោក  ដែល ខ្ញុំមិនធ្លាប់បានទស្សនា" តារាសម្តែងប្រុស ល្បីឈ្មោះ Leonardo DiCaprio ឆ្លើយតបទៅនឹងសំនួរខាងលើ ។ ស្ថិតនៅក្នុងវ័យ ៤១ ឆ្នាំ លោក Leonardo DiCaprio កើតថ្ងៃទី ១១​ វិច្ឆិកា ឆ្នាំ ១៩៧៤ រដ្ឋ California សហរដ្ឋអាមេរិក ៕

- អាន ៖ អង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខមួយ ជាអច្ឆរិយវត្ថុ ស្អាតបំផុតក្នុងលោក ជ្រើសរើសដោយ Lonely Planet

- អាន ៖ CNN រងការ រិះគន់ យ៉ាងចាស់ដៃ ក្នុងទំព័រ ហ្វេសប៊ុក ខណៈច្រឡំ សរសេរថា អង្គរវត្ត ជារបស់ថៃ

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក និង អាស៊ីវ័ន


Tags: Leonardo DiCaprio Titanic