CamNews

កីឡាអន្តរជាតិ 

Aguero ខ្សែប្រយុទ្ធក្លឹប Man City ខ្លាំងមិនចាញ់ Messi នោះទេ

ព័ត៌មានកីឡា៖ កីឡាករខ្សែការពារក្លឹប Man City ឈ្មោះថា Pablo Zabaleta បានកោតសរសើរដល់ មិត្ដរួមក្រុម របស់ខ្លួនកីឡាករ Sergio Aguero ថាពិតជាខ្សែប្រយុទ្ធដ៏អស្ចារ្យមែន មិនចាញ់ Lionel Messi នឹង​ Luis Suarez នោះទេ។ 

ក្លឹប Man City បានបំបាក់ Newcastle United យ៉ាងទក់សាច់ ក្នុងទឹកដីរបស់ខ្លួនក្រោមលទ្ធផលពិន្ទុ ៦-១ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយការវាយលុក របស់កីឡាខ្សែប្រយុទ្ធ ឈ្មោះថា Sergio Aguero រកគ្រាប់បាល់បានដល់ទៅ ៥ គ្រាប់ម្នាក់ឯង គឺក្នុងនាទីទី ៤២, ៤៩, ៥០, ៦០, ៦២ នឹងមួយគ្រាប់ទៀត ដោយកីឡាករ​​​ De Bruyne នៅនាទីទី ៥៣ ។ 

ស្របពេលនៃការស្វែងរកគ្រាប់បាល់បានយ៉ាងដូច្នេាះ Pablo Zabaleta បានថ្លែងប្រាប់អ្នកសាព័ត៌មានថា " ជាការពិតណាស់ គឺគាត់ បានក្លាយជាកីឡាករដែលខ្លាំង ហើយស្ថិតក្នុងកម្រិត កីឡាករខ្សែប្រយុទ្ធល្បីៗ មានដូចជា​ Neymar Messi Suarez និង Benzema ជាដើម ។ ខ្ញុំដឹងពីសមត្ថភាពរបស់គាត់ ថាគាត់ពិតជា​កីឡាករ​ដែលមាន គុណភាព ហើយជាកីឡាករ ដែលខិតខំប្រឹងប្រែង ហ្វឹកហាត់ ទៀត​ផង។ 

Sergio Aguero វ័យទើបតែ ២៧ ឆ្នាំ ដែលជាមិត្ដសម្លាញ់ស្និត ជាមួយ កីឡាករ Lionel Messi ព្រោះអ្នកទាំងពីរគឺលេងក្នុងក្រុមជម្រើសជាតិ អាហ្ស៊ង់ទីន ជាមួយគ្នា ។ 


ដោយ៖ អឿ អ៊ុុយ

ប្រភព៖ App onefootball


Tags: Sport News Pablo Zabaleta Lionel Messi