CamNews

កីឡា 

កីឡាករ Marco Reus ត្រូវប៉ូលីចាប់ខ្លួនក្រោយពីបើកបរគ្មាន ប័ណ្ណបើកបរត្រឹមត្រូវ

ព័ត៌មានកីឡា៖ កីឡាករ Marco Reus ជាខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង បានត្រូវប៉ូលីស​ឃាត់ខ្លួនហើយធ្វើការចោទប្រកាន់ លើករណីបើកបរដោយគ្មានប័ណ្ណបើកបរ។ 

Marco Reus ដែលកំពុងតែទទួលបានប្រជាប្រិយភាពក្រោយពី ក្រុមជម្រើសជាតិលើកពាន ពិភពលោក​​ពេលនេះត្រូវប៉ូលីសឃាត់ខ្លួន ណែនាំសួរកប័ណ្ណបើកបរ ដែលកន្លងជាច្រើដងកន្លងមកហើយ កីឡាករត្រូវ​​ប៉ូ​លីស ផ្ដល់ឲ្យនូវលិខិតប្រមាន ចាប់តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ 

កីឡាករវ័យ ២៥ រួបនេះ​បានត្អូញត្អែប្រាប់អ្នកការសែតថា សម្រាប់ខ្លួនគាត់បានសម្រេច​ជ្រើសយកការ​បើក​បរ ដោយគ្មាន​​​ប័ណ្ណបើកបរនេះ​ គឺជាហេតុផលមួយដែលខ្លួនគាត់មិនទាន់យល់ច្បាស់ផងរហូតមក​ដល់​សព្វ​ថ្ងៃ។​ រហូតមកដល់ពេលនេះ ត្រូវជាប់ការផាកពិន័យដល់ទៅ ៤២៥០០០ ផោន​ បូកសរុបចាប់ពី ពេលកន្លង​មក​តាំងពីឆ្នាំ ២០១១ ។ នេះជារឿងមួយស៊យបំផុតសម្រាប់ខ្លួនគាត់ ហើយក៏ជារឿងដែលឆ្កួត​ផងដែរ សង្ឃឹមថាវានិងមិនកើតឡើងសាជាថ្មី​។​

សូមបញ្ជាក់ឡើងវិញផងដែរថា កីឡាករ Marco Reus គឺជាចំនុចគោលដៅរួមនៅរដូវកាលថ្មីនេះ របស់ ​Manchester United, Liverpool, Chelsea និង Arsenal ហើយ Real Madrid និង Bayern Munich ក៏ត្រូវប៉ាន់ដែរ​។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailystar 



Tags: Sport News Marco Reus