CamNews

ព័ត៌មានអន្តរជាតិ 

"ហេតុតែក្រ" លី សពប្រពន្ធ ចម្ងាយ ១២គ.ម ក្រោយ មន្ទីរពេទ្យ បដិសេធ អត់ជួលឡានដឹកសពអោយ ព្រោះលុយមិនគ្រប់

ព័ត៌មានអន្តរជាតិ ៖ បុរសទីទ័លក្រ ជនជាតិឥណ្ឌាម្នាក់ បានលីសពប្រពន្ធរបស់ខ្លួនរយៈចម្ងាយឆ្ងាយ ដល់ទៅ ១២គ.ម បន្ទាប់ពីមន្ទីរពេទ្យដែលប្រពន្ធគាត់បានស្លាប់នៅទីនោះពុំបានផ្តល់ជាឡានសង្គ្រោះ បន្ទាន់ឲ្យដឹកសពត្រលប់មកកាន់លំនៅស្ថានរបស់ពួកគេវិញ ព្រោះតែគាត់ក្រ គ្មានប្រាក់បង់បង្គ្រប់។ 

ស្ថិតនៅក្នុងវ័យ ៤២ ឆ្នាំ ប្រពន្ធលោក Dana Majhi ដែលមានឈ្មោះថា Amang បានស្លាប់បាត់បង់ ជីវិតដោយសារតែរោគរបេង នៅក្នុងមន្ទីរពេទ្យស្រុក នៃទីក្រុង Bhawanipatna រដ្ឋ Orissa សហរដ្ឋអា មេរិក ។ លោក Majhi បញ្ជាក់ក្តែងៗឲ្យដឹងថា លំនៅស្ថានរបស់លោកមានរយៈចម្ងាយពីមន្ទីរពេទ្យ ដល់ទៅ ៦០គ.ម ដូច្នេះហើយគាត់គ្មានលទ្ធភាពគ្រប់គ្រងក្នុងការជួលរថយន្តដឹកសពនោះទេ ។ 


"គ្មានជម្រើស"

មន្រ្តីសុខាភិបាលជាន់ខ្ពស់ លោក B Brahma គូសបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះកើតរោគរបេងខាង លើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃអង្គារកន្លងទៅ ខណៈនាងបានស្លាប់នៅយប់ថ្ងៃអង្គារ នោះតែម្តង។ ប្តីរបស់នាងបានយកសពចេញពីអាគារមន្ទីរពេទ្យដោយពុំបាន ប្រាប់បុគ្គលិកមន្ទីរពេទ្យ នោះទេ ។ ដោយឡែក បើយោងតាមការបកស្រាយពីសំណាក់បុរសជាប្តីវិញ បញ្ជាក់យ៉ាងច្បាស់ឲ្យ ដឹងថា ប្រពន្ធរបស់លោកពិតជាបានស្លាប់យប់ថ្ងៃអង្គារពិតប្រាកដមែន ហើយលោកបានចាប់ផ្តើមលី សាកសពប្រពន្ធទៅផ្ទះ នាព្រឹកថ្ងៃពុធ ក្រោយពីបុគ្គលិកមន្ទីរពេទ្យប្រាប់ដដែលៗឲ្យយកសាកសព ចេញ។ ខ្ញុំសូមអង្វរជាខ្លាំងដល់ខាងមន្ទីរពេទ្យឲ្យផ្តល់រថយន្តដឹកសពត្រលប់ទៅផ្ទះវិញ ប៉ុន្តែគ្មាន ប្រសិទ្ធភាពនោះទេ ពីព្រោះតែខ្ញុំទីទ័លក្រ គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួលរថយន្ត ។ ខ្ញុំគ្មាន ជម្រើសដូច្នេះមានតែលីសពប្រពន្ធត្រលប់ទៅផ្ទះតែម្តង។​ លីសពរយៈចម្ងាយឆ្ងាយដល់ទៅ ១២ គ.ម ខណៈមានការអមដំណើរដោយកូនស្រី វ័យ ១២ ឆ្នាំនោះ ជាលទ្ធផល មានប្រជាពលរដ្ឋចេញមុខអន្ត រាគមន៍និងហៅរថយន្តដឹកសព។ កម្មវិធីបុណ្យសព ក៏ដូចជា ការបូជាសព ត្រូវបានធ្វើឡើង កាលពី ល្ងាចថ្ងៃពុធ កន្លងទៅ ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: india libya UAE Heatwave