(អាមេរិក)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា ចាប់ផ្តើមចាកចេញពីទឹកដី សហរដ្ឋអាមេរិកហើយ នៅថ្ងៃនេះក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម និងប្រទេសជប៉ុន រួមទាំងទៅទស្សនកិច្ចដែលមិនធ្លាប់មាន នៅកោះ ហ៊ីរ៉ូហ្ស៊ីម៉ា ប្រទេសជប៉ុនផងដែរ។ លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបំផុត ដែលទៅទស្សនកិច្ចនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ។
នេះជាលើកទី១០ហើយ សម្រាប់ប្រមុខដឹកនាំកំពូលអាមេរិក ដែលបានធ្វើដំណើរមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងគោលដៅពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅអាស៊ី ទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
ចំណែកការទៅកាន់ប្រទេសជប៉ុន គេចាប់អារម្មណ៍ជាងគេក្នុងដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា ជាន់លើកោះហ៊ីរ៉ូហ្ស៊ីម៉ា ប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេលជិត១០០ឆ្នាំ របស់ប្រមុខដឹកនាំកំពូលរបស់អាមេរិក ដែលមិនធ្លាប់មានចាប់តាំងពីអាមេរិក បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែទៅលើ កោះនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី