ព័ត៌មានអន្តរជាតិ ៖ ក្រុមសិស្ស និស្សិត ដែលបានរស់រានមានជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់លិចនាវា ឈ្មោះ Sewol នៅឯប្រទេស កូរ៉េខាងត្បូង បានអធិប្បាយ ស្តីពី បទពិសោធន៍ ជីវិត ដ៏រន្ធត់ក្នុងការរួចផុត ពីសេចក្តីស្លាប់ ដោយបានអណ្តែតចេញពី កាប៊ិន អំឡុងពេលដែល នាវាកំពុងតែលិច នេះបើយោងតាម ការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
ការពណ៌នា បញ្ជាក់បានថា ក្រុមសិស្ស និស្សិត បានស្តាប់ការបង្គាប់បញ្ជា ពីសំណាក់ក្រុម នាវិក ដោយ ត្រូវនឹងក្នុងបន្ទប់កាប៊ិន បើទោះជាមានការលេចធ្លាយទឹក និងហូរចូលក្នុងកាប៊ិន ក៏ដោយចុះ ខណៈវិនា ទីនោះ នាវា Sewol ក៏កំពុងតែលិច ។ យោងតាមការគូសបញ្ជាក់អោយដឹង ពីនិស្សិតមួយរូប អោយដឹង ថា ពួកយើងបានបន្តការរង់ចាំ និង អាចចេញមកក្រៅបាន ល្គិកណា មានទឹកហូរជ្រាបពេញ តួកាប៊ិនជា មុនសិនទើបពួកយើងព្យាយាម ហែលចេញអណ្តែតមកក្រៅ ជាជាង ការសម្រេចចិត្ត ចេញភ្លាមៗ ដែល អាចស្រួបត្រលប់ទៅវិញ ដោយកម្លាំងទឹកលិច ហូរខ្លាំង ចូលនាវា ។
គួរបញ្ជាក់ថា គ្រោះថ្នាក់លិចនាវា Sewol ល្បីខ្ទរខ្ទារលើពិភពលោកមួយនេះ បានកើតឡើង កាលពីថ្ងៃទី ១៦ មេសា កន្លងទៅនេះ នៅឯ ប្រជុំកោះ Jeju ប្រទេស កូរ៉េខាងត្បូង ដោយ នៅក្នុងនោះ បានសម្លាប់ មនុស្សដល់ទៅ ៣០៤ នាក់ ។ ដោយឡែក មកទល់នឹងពេលបច្ចុប្បន្នភាព ក្រុមសិស្ស និស្សិតក៏កំពុងតែ ព្យាយាមផ្តល់នូវតឹកតាង ក៏ដូចជា ភស្តុតាង ដើម្បីប្រឆាំងទៅនឹងក្រុមនាវិក ១៤ នាក់ និងកាពីទែន នាវា ដូចគ្នាដែរ ស្របពេលដែលពួកគេទាំងអស់គ្នា រងនឹងការផ្តន្ទាទោស ក្រោយពីមានការចោទប្រកាន់ពីបទ ការធ្វេសប្រហែសរបស់ខ្លួន ញ៉ាំងអោយមានការសម្លាប់មនុស្ស ដោយអចេតនា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី