កាលពីវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី ៨ កញ្ញា នៅមន្ទីរពេទ្យ Changzhou ខេត្ដ Jiangxi នៃ
ប្រទេសចិន បុរសម្នាក់ដែលមានមាឌធំ ខ្ពស់ បានរត់មកសុំអោយគ្រូពេទ្យជួយវះកាត់ ដោយសារ
តែខ្លួនបានលេបដែកគោលជាច្រើនដើម។
![](/FileManager/Articles/mce/2012/7/17/dien1d6fc7-17-07-2012--11-38-26.jpg)
នៅពេលចេញពីការងារ គ្រូពេទ្យ Liu Xuan ប្រធានផ្នែកវះកាត់របស់មន្ទីរពេទ្យ បានប្រញាប់វិល
ត្រឡប់មកកន្លែងធ្វើការវិញ បន្ទាប់ពីទទួលបានដំណឹងខាងលើ។
ការវះកាត់ ក៏ត្រូវបានធ្វើឡើងដោយជោគជ័យ គ្រូពេទ្យបានយកដែកគោលប្រវែង ៤ស.ម ចំនួន ២២ដើម ចេញពីក្រពះរបស់បុរសនោះ។
លោកគ្រូពេទ្យ Liu Xuan បានអោយដឹងថា ៖ "ស្ថានភាពពេលនោះពិតជាលំបាកណាស់។ អ្នក
ជម្ងឺអាចនិយាយបានត្រឹមតែឈ្មោះ Cheung Vi និងអាយុ ១៧ឆ្នាំ បច្ចុប្បន្ន កំពុងរស់នៅក្នុងតំបន់
Jiangyang)"។
បុរសនេះថ្លែងថា មូលហេតុដែលនាំអោយខ្លួនធ្វើបែបនេះគឺដោយសារ ពុកម្ដាយចិញ្ចឹមរបស់ខ្លួន
បង្ខំអោយលេបដែកគោលទាំងនេះ។ ប៉ុន្ដែការស្រាវជ្រាវបានអោយដឹងថា បុរសនេះ មានជម្ងឺ
សរសៃប្រសាទ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14