CamNews

ម៉ូតូ 

ម៉ូតូ Suzuki SV650S ស៊េរីថ្មី ឆ្នាំ២០១៣ ទាក់ទាញបំផុតសំរាប់យុវវ័យ

ម៉ូតូ Suzuki SV650S ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ ម៉ូដែលថ្មី ដ៏ស្រស់សង្ហា ខ្ពស់  ធំមាំ
ដែលស័ក្តិសមបំផុត សំរាប់យុវវ័យសម័យថ្មី។

ម៉ូតូ Suzuki SV650S រចនាម៉ូដឡើង យ៉ាងប្រណិតជាមួយនឹងចង្កៀងមុខ  មានភ្នែក២ ជាប់
គ្នា មុតស្រួច រាងស្រស់ស្អាត កញ្ចក់ថ្លា អាចបំភ្លឺផ្លូវបានច្បាស់ល្អ ជាមួយនឹងស្តប់ស៊ីញ៉ូ២ ដ៏
គួរឱ្យទាក់ទាញនៅសងខាង អមជាមួយសំបកកង់ Sport មុខក្រោយ អាចបើកបរបានគ្រប់
ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាពខ្ពស់។

ជាពិសេសម៉ូតូ Suzuki SV650S មានកំលំាងម៉ាស៊ីន  ៦៥០សេសេ អាចផ្ទុកសាំងបាន ១៧
លីត្រ និង មានតំលៃ ៧,៩៩៦ដុល្លារ នៅអង់គ្លេស៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2013 Suzuki SV650S