CamNews

តារា 

ក្រោយផ្ទុះរឿងមានសាហាយ នាង Aff taksaorn និងស្វាមី ត្រលប់មកជួបជុំគ្រួសារជាថ្មីម្តងទៀត?

ថៃ ៖ ក្រោយរៀបការជាមួយគ្នារាប់ឆ្នាំ នាង Aff taksaorn ក៏បង្កើតបានកូនស្រីម្នាក់ គួរឲ្យស្រលាញ់ខ្លាំងមែនទែន ប៉ុន្តែមួយរយៈចុងក្រោយនេះស្រាប់តែលេចលឺពាក្យចចាមអារាមថា លោក Songkran Taechanarong ដែលជាស្វាមីលួចសហាយ ទើបធ្វើឲ្យគ្រួសារតារាថៃរូបនេះ ជួបរឿងច្របូលច្របល់ខ្លាំងមែនទែន រហូតប្តីប្រពន្ធមួយគូនេះ ត្រូវរស់នៅបែកផ្ទះគ្នាទៀតផង ។ 

ជុំវិញជាមួយនិងរឿងនេះផងដែរ កាលពីពេលថ្មីៗនេះ លោក Songkran Taechanarong បានបង្ហោះរូបថតមួយសន្លឹកភ្ជាប់មកជាមួយនិងចំណងជើងថា "ថ្ងៃនេះគឺជាថ្ងៃសីល៍ហើយខ្ញុំក៏បានបន់ស្រន់ចំពោះបញ្ហាខ្លះដែលបានកើតឡើងដែរ ហើយអ្នកទាំងអស់គ្នា ក៏សុទ្ធតែដឹងហើយថា រឿងនោះគឺជារឿងអ្វី" ។ 

នៅក្នុងផងដែរ អ្នកនិយមលេងអុិនធឺណិតក៏បានបញ្ចេញមតិស្ទើរតែដូចៗគ្នាថា Songkran Taechanarong ប្រហែលជាបន់ស្រន់ឲ្យនាង Aff taksaorn ដែលជាភរិយាត្រលប់មករកលោកវិញហើយ ។ 

រីឯសំណួរដែលមហាជនចោតជាសំណួរថា ក្រោយផ្ទុះរឿងមានសាហាយ នាង Aff taksaorn និងស្វាមី ត្រលប់មកជួបជុំគ្រួសារជាថ្មីម្តងទៀត? ក៏នៅមិនទាន់ដឹងច្បាស់នៅឡើយចំពោះរឿងនេះ ចាំដល់សមីខ្លួនជាអ្នកបកស្រាយដោយផ្ទាល់ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Aff taksaorn Songkran Taechanarong Kwang Sumpaka