CamNews

កីឡាអន្តរជាតិ 

ក្រុមជំរើសជាតិ កូរ៉េខាងត្បូង ត្រូវបានប្រជាជនស្វាគមន៍ ជាមួយនិងការបាចស្ករគ្រាប់ដាក់ ថាអោយយ៉ាងអាម៉ាស់

បន្ទាប់ពីបញ្ចប់ វគ្គ ជំរុះក្នុងពូល ក្នុងការប្រកួត World Cup 2014 រួចមកយើងបាន ឃើញថាមាន ក្រុមជាច្រើន បានត្រឡប់ទៅផ្ទះមុន ដែលក្នុងនោះក៏មានក្រុម កូរ៉េខាងត្បូង ផងដែរ ។ ហើយអ្វី ដែលយើងកត់សំគាល់ គឺថា កូរ៉េខាងត្បូង មិនបានឈ្នះមួយប្រកួតសោះឡើយ ។



ជាមួយនិងលទ្ធផល ដែលឈរនៅលេខ បាតតារាងគេនេះ ធ្វើអោយទស្សនិកជន ខឹងសម្បារជា ខ្លាំងដែលពួកគេ ស្វាគមន៍ក្រុមជំរើសជាតិ ដល់ព្រលានយន្តហោះតែម្តង ។ គ្រាន់តែពេលមកដល់ ព្រលានភ្លាម សមាជិកទាំង ២៣ និងគ្រូបង្វឹកលោក Hong Myung-bo ត្រូវបានគេរៀបចំអោយ ផ្តល់បទសំភាសន៍ ដល់សារព័ត៌មាន ។ តែអ្វីដែល ភ្ញាក់ផ្អើលនោះ ពេលកំពុងតំរៀបជួរគ្នានោះ ទស្សនិកជន បាននាំគ្នាបាចស្ករគ្រាប់ Toffee ដាក់ពីមុខ ក្រុមតែម្តង ដែលវាជាការ ដៀមដាមថា អោយក្រុមទៅស៊ីស្ករគ្រាប់ Toffee ទៅ ។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន ក៏បានស្រែកហ៊ោរ បែបពេបជ្រាយ ដាក់កីឡាករទាំងនោះផងដែរ ។



គួរបញ្ជាក់ផងដែរថា ក្រុមកូរ៉េខាងត្បូង មិនដែលទៅប្រកួត World Cup ហើយអត់ឈ្នះមួយប្រកួត សោះតាំងតែពីឆ្នាំ ១៩៩៨ មកម្ល៉េះ ដោយឆ្នាំ ២០១៤ នេះបានត្រឹម ស្មើមួយប្រកួត និងចាញ់ ២ ប្រកួត ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ skynews 


Tags: football Korea South Korea World cup