នាយកដ្ឋានសណ្ដាប់ធ្លាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងបណ្ដាក្រុម
ហ៊ុនឯកជន សហការណ៍ផលិតកម្មវិធីទូរទស្សន៍មួយដែលមានចំណងជើងថា "បើកបរសុវត្ថិ
ភាព" ក្នុងបំណងបញ្ជ្រាបការយល់ដឹងអោយកាន់តែច្បាស់ពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញា
ចរាចរណ៍ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយមកនៅទាបបំផុត។
លោក ហឹម យ៉ាន ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ(កណ្ដាល)
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១ តុលា ឆ្នាំ ២០១២ ដែលត្រូវបានរៀបចំធ្វើ
ឡើងនៅសណ្ឋាគារ Intercontenental លោក ហឹម យ៉ាន ប្រធាននាយកដ្ឋាន សណ្ដាប់ធ្នាប់
សាធារណៈ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្វីបើគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈ
ពេលជាង ៨ខែដើមឆ្នាំ ២០១២នេះ មានការថយចុះ បើធៀបនឹងឆ្នាំទៅ ប៉ុន្ដែវាបានធ្វើអោយ
បាត់បង់ជីវិតមនុស្ស និងទ្រព្យយ៉ាងច្រើនផងដែរ ដូច្នេះ នាយកដ្ឋានសណ្ដាប់ធ្លាប់នៃអគ្គស្នង
ការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងបណ្ដាក្រុមហ៊ុនឯកជន ដូចជា ក្រុមហ៊ុន ទឹកដោះ
គោម្សៅ ឌូមិច(Dumex) ក្រុមហ៊ុនស្ករកៅស៊ូ ឃូលអ៊ែរ(Cool Air) ក្រុមហ៊ុនទឹកផ្លែឈើ យ៉ូស
(Yeo's) រួមនឹងក្រុមហ៊ុនប្រេងរំអិល កូស្មិច(Cosmic) សហករណ៍គ្នា បង្កើតកម្មវិធីទូរទស្សន៍
ខាងលើ។
ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងសន្និសីទស្ដីពី "បើកបរសុវត្ថិភាព"
កម្មវិធីទូរទស្សន៍ខាងលើនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗបី គឺ ទីមួយ រួម
ចំណែកក្នុងការអប់រំបន្ថែម និងចែករំលែកចំណេះដឹងដែលទាក់ទឹននឹងច្បាប់ចរាចរណ៍ ស្លាក
សញ្ញាចរាចរណ៍ និងចរាចរណ៍ ដោយបង្កើននូវស្មារតីប្រុងប្រយ័ត្នខ្ពស់ គ្រប់ពេលវេលាខណៈ
កំពុងបើកបរ តាមរយៈការសិក្សាអំពី ចរាចរណ៍ និងអនុវត្តផ្ទាល់នៅលើដងផ្លូវ។ ទីពីរគឺដើម្បី
កាត់បន្ថយចំនួនករណីគ្រោះថ្នាក់ចរាចរណ៍អោយមកនៅត្រឹមអប្បបរមា និងទីបី គឺ ដើម្បី
បង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យទាំងលក្ខណៈបច្ចេកទេសរបស់យានយន្ដ និងស្ថាន
ភាពរបស់អ្នកបើកបរ ដើម្បីធានាបាននូវការបើកបរ ប្រកបដោយសុវត្ថិភាព។
ហឹម យ៉ាន ទទួលអំណោចអនុស្សាវរិយពីក្រុមហ៊ុន
កម្មវិធីនេះនឹងលើកពីមូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ នឹងបង្ហាញពីវិធី
សាស្ដ្រ ដើម្បីជៀសវាងគ្រោះថា្នក់ទាំងនោះ អោយស្ថិតក្នុងអត្រាទាបបំផុត នៅទូទាំង
ប្រទេស តាមពាក្យស្លោក "គ្រោះថ្នាក់ជាសត្រូវ សុវត្ថិភាពលើផ្លូវជាមិត្ត" ដែលជាសារមួយ
ដ៏សំខាន់បំផុតក្នុងកម្មវិធី "បើកបរសុវត្ថិភាព"។
លោក ហឹម យ៉ាន ទទួលអំណោចជាមួកអនុស្សាវរិយពីក្រុមហ៊ុន
កម្មវិធី "បើកបរសុវត្ថិភាព" ត្រូវបានចាក់ផ្សាយនាងចុងសប្ដាហ៍ តាមកញ្ចក់ទូរទស្សន៍ CTN
រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង 1:00 -1: 33 រសៀល និង CNC រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង
8:00 - 8:33 យប់ និងផ្សាយឡើងវិញ តាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង
10:00-11:33 ព្រឹក និង CNC រៀងរាល់ថ្ងៃអង្គារ វេលាម៉ោង 4:00-4:33 រសៀល៕
ដោយ ៖ សូរីយ៉ា