ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Man United លោក Louis Van Gaal ត្រូវបានគេមើលឃើញថា រូបលោកគ្រោងនឹងចុះចេញពីតំណែង ភ្លាមៗក្រោយពេលដែលក្លឹប Man United ត្រូវក្រុមភ្ញៀវ Southampton យកឈ្នះបានក្រោមលទ្ធផលពិន្ទុ ០-១ កាលពីចុងសប្ដាហ៍កន្លងទៅ។
លោក Louis Van Gaal មានការអន់ចិត្ដជាខ្លាំងក្រោយពេលដែលលទ្ធផលមួយការប្រកួតចុងក្រោយ ត្រូវចាញ់ដៃ Southampton ក្នុងទឹកដីរបស់ខ្លួន ។ លទ្ធផលដែលបានបង្ហាញ ពិតជាអាម៉ាសខ្លាំងណាស់ ហើយក៏គ្រោងសម្រេចចិត្ដ យ៉ាងដូច្នេះ ប៉ុន្ដែលោក Ed Woodward ដែលមានតំណែងជាអនុប្រធានក្លឹប បានផ្ដល់ឲ្យនូវការសម្រេចចិត្ដសារជាថ្មីថា គួរតែគិតឡើងជាថ្មីមុននឹងឈានជើងដើរចេញពីតំណែមួយនេះ។
ក្រោយពីការរំពឹងទុក លោក Louis Van Gaal នឹងធ្វើការរាយការណ៍ មកបន្ដទៀត សម្រាប់ថ្ងៃហ្វឹកហាត់របស់ក្លឹបបន្ដ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ itv