CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្ម ខ្លោចចិត្ត ៖ ឆេះទីក្រុង បុរាណខ្ទេច កាលពីប៉ុន្មាន ម៉ោងមុននេះ បន្តិច

ព័ត៌មានអន្តរជាតិ ៖ ទីក្រុងបុរាណ ដែលមានទីតាំង ស្ថិតនៅក្នុងរមណីយដ្ឋានទេសចរណ៍ Shangri-la ក្នុងខេត្ត Yunnan ភាគនិរតី ប្រទេសចិន កាលពី វេលាព្រឹក ព្រលឹម ថ្ងៃសៅរ៍ ប៉ុន្មានម៉ោងមុននេះបន្តិច (ម៉ោងក្នុងស្រុក ប្រទេសចិន) ត្រូវបានរកអោយឃើញថា បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ នេះបើតាម ការអោយដឹង ពីអាជ្ញាធរ ក្នុងស្រុក ។

បន្ថែមពីលើនេះ បើយោងតាម សម្តីបុរសជាអ្នកនាំពាក្យ អោយរដ្ឋាភិបាល បានគូសបញ្ជាក់អោយដឹង ថា ករណីគ្រោះអគ្គីភ័យ ឆាបឆេះ ទីក្រុងបុរាណ Dukezong បានកើតឡើង កាលពីយប់មិញ ពោលគឺ នៅវេលាម៉ោង ១ និង ២៧ នាទី រំលងអាធ្រាត្រ ដោយនៅក្នុងនោះ ស្ថានការណ៍ គ្រោះអគ្គីភ័យ ពិតជា ពិបាកគ្រប់គ្រងជាខ្លាំង ពីព្រោះថា រាល់ផ្ទះសម្បែង ស្ទើរតែទាំងអស់ សុទ្ធសឹងតែ សាងសង់ឡើងអំពី ឈើ ។

ក្រុមមនុស្ស ច្រើនជាង ១ ពាន់នាក់ បាននាំគ្នា ដុតដៃដុតជើង ក្នុងការជួយរំលត់ តែទោះជាយ៉ាងណា ក៏ដោយ ទើបតែមកដល់ ម៉ោង ៨ ព្រឹកនោះទេ ទើបអគ្គីភ័យ រំលត់ទាំងស្រុងទៅវិញ។ យ៉ាងណាមិញ ពុំទាន់មានរបាយការណ៍ ស្តីពី ចំនួនអ្នកស្លាប់ ឬក៏របួសនោះទេ ស្របពេលដែល មូលហេតុដែលនាំ អោយមានគ្រោះអគ្គីភ័យ ក៏ពុំទាន់បានដឹងដូចគ្នាដែរ ពោលគឺ ស្ថិតនៅក្រោម ការតាមដានស៊ើប អង្កេតនៅឡើយ ៕


                រូបភាព ឯកសារ ទីក្រុង បុរាណ​ Dukezong កាលពី ពុំទាន់មាន ការឆាបឆេះ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily


Tags: China Fire Bridge Zhuoshui Ancient town