CamNews

តារា 

One Direction ល្បីពេកដល់ថ្នាក់ ធ្វើអោយក្រុម The Wanted ត្រូវបែកគ្នា និងបោះបង់ដោយផលិតកម្ម

កាលពីជំនាន់ដែលក្រុម One Direction ទើបតែចេញមុខ មកដំបូងៗនោះ នៅអង់គ្លេសក៏មានក្រុម ចំរៀងអង់គ្លេសមួយ ផ្សេងទៀតផងដែរ ដែលបានចេញមកគឺ The Wanted ដែលមានសមាជិក៥ នាក់ដូច One Direction ដែរ ។



ក្រុម The Wanted កាលពីចេញមក ដំបូងរាងល្បីខ្លាំងដែរ​ តែល្បីមិនដល់ One Direction ឡើយ ហើយក្រោយៗមក ក៏ត្រូវក្រុម One Direction គ្របដណ្តប់យក ប្រជាប្រិយភាព ទាំងស្រុង ។ តែ ក្រុម The Wanted មិនបានបោះបង់ទេ នៅតែខំប្រឹងចេញបទថ្មី ប៉ុន្តែនៅតែមិនអាច ប្រជែងនិង ក្រុម One Direction ដដែលដោយចំណូល នាំចូលផលិតកម្ម កាន់តែតិចទៅៗ ។ ឥលូវនេះក្រុម The Wanted បានបញ្ចប់អាជីពជាក្រុមហើយ ដែលវាពិតជាគួរ អោយសោកស្តាយណាស់ ។ Tom Parker ដែលជាសមាជិកម្នាក់ ក្នុងក្រុម The Wanted បាននិយាយថា " ការបែកបាក់របស់ The Wanted នេះក្រុម One Direction ក៏មានចំណែកដែរ​ ព្រោះថាប្រជាប្រិយភាព របស់ក្រុមនេះវា មានឥទ្ធិពលខ្លាំងក្លាណាស់ ដែលក្រុមចំរៀងល្មមៗ មិនអាចប្រជែងជាមួយ ពួកគេបានឡើយ ។



ក្រុម The Wanted បានបង្កើត កាលពីឆ្នាំ ២០០៩ ជាមួយនិង សមាជិក ៥ នាក់ហើយផ្លាស់ប្តូរ ម្នាក់ចេញផងដែរ ហើយឥលូវនេះ ត្រូវផលិតកម្ម បោះបង់ចោល និងក្រុមបែកបាក់ក្នុង ២០១៤ នេះ ។ សង្ឃឹមថា សមាជិកក្រុម The Wanted ទាំងអស់នឹងជួបសំណាងល្អ និងជោគជ័យក្នុងការ ងារថ្មីៗខាងមុខទៀត ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ j14


Tags: star singer boyband one direction the wanted