CamNews

កីឡាអន្តរជាតិ 

ប្រណាំងសេះ លើទឹកដ៏ចំលែក នៅអង់គ្លេស

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ដឹង និង ស្គាល់អំពីការប្រណាំងសេះធម្មតា តែការប្រណាំង
សេះមួយនេះ ពិតជាចំលែក ហើយប្លែកគួរអោយចង់សើចទៀតផង ។



ការប្រណាំងសេះ វាមិនមែនជាការចំលែកអ្វីទេ តែការប្រណាំងសេះលើទឹក វាពិតជាប្លែក
គ្រាន់តែស្តាប់ក៏ធ្វើអោយ យើងឆ្ងល់និងអស់សំណើចដែរ ។ តាមពិតវាជាការប្រណាំង ម៉ូតូ
លើទឹក ដែលគេតុបតែងម៉ូតូនោះដូចជា ដាក់ក្បាលសេះ និង កន្ទុយអោយម៉ូតូមើលទៅដូច
សេះ គួរអោយចង់សើច ។ កម្មវិធីនេះធ្វើឡើយ ដើម្បីអបអរសាទរបុណ្យជាតិ របស់គេនៅ
ប្រទេសអង់គ្លេស ។ 



ការប្រកួតធ្វើនៅទន្លេមួយ ដែលនៅជិត Liverpool ដែលមានការចូលរួមដោយអ្នកប្រណាំង
២០ នាក់ ជាមួយនឹងម៉ូតូ ដែលបានតុបតែងយ៉ាងស្អាតជាមួយ ក្បាលសេះ និង កន្ទុយ​ ក្នុង
ចំងាយ  ២០  ម៉ែត្រ ។ អ្នកប្រកួតលោក Daryl Jacob គឺជាអ្នកទទួលបានជ័យជំនះ ក្នុងការ
ប្រកួតនេះ ៕


 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: horse water racing