ពាក្យចាស់លោកពោលថា គោចាស់ស៊ីស្មៅខ្ចី គឺនិយាយអំពីតាចាស់ ហើយនៅតែព្រើល ចង់
បានប្រពន្ធក្មេងទៀត ។ ជាក់ស្តែងដូចខាងក្រោមនេះ បណ្តាតាៗចាស់ៗ ដែលជាអ្នកមានមុខ
មាត់ធំដុំ នៅក្នុងពិភពកីឡា ដែលមានប្រពន្ធ ឬស្រីកំណាន់ក្មេងជាងខ្លួន ដែលអាចនិយាយថា
ក្មេងដល់ថ្នាក់ អាចធ្វើជាកូន ជាចៅបានទៅហើយ ។
-Maradona អីតតកីឡាបាល់ទាត់ និងគ្រូបង្វឹកសញ្ជាតិប័រទុយហ្កាល់ម្នាក់នេះ មានមិត្តស្រីក្មេង
ដែលមានអាយុត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះ ហើយចំណែកឯ Maradona វិញមានអាយុដល់ទៅ
៥២ ឆ្នាំឯណោះ ។
-Di Stefano ជាវិរបុរសរបស់ក្រុម Real Madrid វ័យ ៨៦ ឆ្នាំមានមិត្តស្រី ដែលមានអាយុ ៥០
ឆ្នាំប៉ុណ្ណោះ ។
-John Henry អ្នកជំនួញអាមេរិច ម្ចាស់ក្លឹបបាល់ទាត់ Liverpool វ័យ ៦៤ ឆ្នាំមានមិត្តស្រីអាយុ
ត្រឹមតែ ៣១ ឆ្នាំប៉ុណ្ណោះ ។
-Pele ស្ដេចបាល់ទាត់ដែលមានវ័យ ៧២ ឆ្នាំរូបនេះមានមិត្តស្រី ដែលក្មេងជាងគាត់រហូតដល់
ទៅ ៣៣ ឆ្នាំឯណោះ ។
-Ecclestone ដែលជាមហាសេដ្ឋីគ្រប់គ្រង ការប្រណាំងឡាន Formula One (F1) មានភរិយាវ័យ
៣១ ឆ្នាំខណៈពេលដែលគាត់ មានអាយុរហូតដល់ទៅ ៨១ ឆ្នាំ ៕
ដោយ ៖ កុសល
ប្រភព ៖ k14