CamNews

សេចក្តីណែនាំ ផ្អាកការលក់ដូរ និងផឹកគ្រឿងស្រវឹង មួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោត នាថ្ងៃទី៣ ខែមិថុនា

ការផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ ស្តីពីវិសោធនកម្ម
នៃច្បាប់នេះ និងបទបញ្ជា និងនិតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ
ទី៣ ប្រឹព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្នានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិត
បំភ័យ និងបាតុភាពនាន ដែលអាចកើត មានឡើងដោយសារការប្រើប្រាស់គ្រឿងស្រវឹងនោះ
រដ្ឋាភិបានបានធ្វើការណែនាំដូចខាងក្រោម៖

១-ប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ ដែលរស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវរួមសហការ
ជាមួយ រាជរដ្ឋាភិបាល កងកម្លាំងសន្តិសុខគ្រប់ប្រភេទ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់គណៈកម្មាធិការ
ជាតិ រៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដោយត្រូវផ្អាកពិសារ
និងផ្អាក ការលក់ដូរគ្រឿងស្រវឹងមួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត គិតចាប់ពីម៉ោង២៤ នៃថ្ងៃទី១
ខែមិថុនា ឆ្នាំ២០១២ រហូតដល់ម៉ោង២៤ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ដើម្បីរួមចំណែកទប់ស្កាត់ អំពើ
ហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ និងបាតុភូតនានា ដែលអាចបណ្តាលមកពីការ ពិសារគ្រឿងស្រវឹង
គ្រប់ប្រភេទ។

២-កងរាជអាវុធហត្ថ កងនគបាលជាតិ រួមជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉ន ដល់
កងកម្លាំង និងមន្រ្តីរាជការក្រោមឱវាទ និងអប់រំណែនាំ ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ទាំងអស់ក្នុងមូល
ដ្ឋានរបស់ខ្លួន ដោយអនុវត្តផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹង ក្នុងគោលបំណងធ្វើឲ្យកិច្ច ដំណើរការ
បោះឆ្នោត នាពេលខាងមុខនេះ ប្រព្រឹត្តទៅ ក្នុងបរិយាកាសនយោបាយល្អ សេរីត្រឹមត្រូវ យុត្តិធម៌ និងគ្មាន
អំពើហិង្សា។

៣-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវសហការជាមួយ គណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំនេះ ជូនដល់ប្រជាពលរដ្ឋខ្មែរ ជន
បរទេស អ្នកលក់ដូរគ្រឿងស្រវឹង មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាតិ ទាំងមូល ឲ្យបានដឹង និង
អនុវត្តឲ្យមាន ប្រសិទ្ធភាព។

 

ដោយ៖ មិនា