CamNews

សន្និ​សីទ​កាសែត ពីដំណើរការបោះឆ្នោត និង លទ្ធផលបណ្តោះ អាសន្ន ក្រៅផ្លូវការ

នា​វេលា​ម៉ោង​៦​​និង​២០​នាទី​ល្ងាច​​ថ្ងៃទី​៣ មិថុនា ​២០១២ ​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​បោះ​ឆ្នោត​
(គ.ជ.ប) ​បាន​មាន​ប្រសាសន៍​នៅ​​ក្នុង​​សន្និ​សីទ​កាសែត ពីដំណើរការបោះឆ្នោត មាន​សភាព​​​រលូន
សន្តិ​សុខ សណ្តាប់​ធ្នាប់​​មាន​ភាព​ល្អប្រសើរ គ្មាន​​ការបំភិត​បំភ័យ​​​ប្រកប​ដោយ​​សេរី និង​លទ្ធិ​
ប្រជាធិប​តេយ្យ​ ហើយ​ថា អ្នក​ដែល​ទៅ​ចូល​រួម​បោះឆ្នោត​មាន​ចំនួន​លើស​ពី​៦០% ។

លោក​អ៊ឹម ​សួស្តី ប្រធាន​​  ​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​បោះ​ឆ្នោត បានឲ្យ​ដឹងថា ពិត​មែន​តែ​នៅ​តាម
​បណ្តា​ខេត្ត​​-រាជធានី​មាន​ភ្លៀង​ធ្លាក់​​ខ្លះៗ​​ក៏​ដោយ ក៏​មិន​រំខាន​ដល់​ការ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​
នៅតាម​ការិយា​ល័យ​នីមួយៗ ​ដែរ ​ពោលគឺ​ចាប់​ផ្តើម​​​តាំងពី​ដើម​ដល់​ចប់ មិន​មាន​​បញ្ហា​អ្វីកើត​ឡើង
​ឡើយ ។ រីឯ​លទ្ធ​ផល​បឋម​បណ្តោះ​អាសន្ន​​ដែល គ.ជ.ប ​អះអាង​កន្លង​មក​ថា ​នឹង​ប្រកាស​នៅវេលា
ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣ មិថុនា ​២០១២ ​បន្ទាប់ពី​ធ្វើ​សន្និ​សីទ​​កាសែត​បញ្ចប់​​ការបោះ​ឆ្នោត​នោះ គឺ​មិន​ទាន់
​អាច​ប្រកាស​បាន​នោះ​ទេ ព្រោះ​ថា មាន​ការ​យឺត​យ៉ាវ​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​មិន​ទាន់​បញ្ជូន​
របាយ​ការណ៍​ មក​ដល់​ស្នាក់​ការ​​កណ្តាល គ.ជ.ប។ ​គ.ជ.ប អាចនឹង​បញ្ជូន​លទ្ធ​ផល​​បឋម​បណ្តោះ​
អាសន្ន​​ផ្សាយតាម​រយៈ​ទូរទស្សន៍​​ជាតិ​ កម្ពុជា​នៅ​វេលា​​ម៉ោង​៨​យប់​​នេះ ​និង​នៅ​ថ្ងៃ​បន្ទាប់។

​លទ្ធផលបណ្តោះ អាសន្ន ក្រៅផ្លូវការ នៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣
នៅទូទាំងប្រទេស បានបង្ហាញឲ្យឃើញថា គណ​បក្ស​​ប្រជាជន​កម្ពុជា​នាំ​​មុខ​គណ​បក្ស​ដទៃ​​​
ច្រើន​លើស​លប់ គណបក្សសមរង្ស៊ី ទទួលបានជ័យជម្នះ ប្រហែល ២២ឃុំ-សង្កាត់ ទូទាំង
ប្រទេស គណបក្សសិទ្ធិមនុស្សទទួលបានជ័យជម្នៈ ជិត២០ឃុំ ទូទាំងប្រទេស

១. រាជធានីភ្នំពេញ៖

- ខណ្ឌចំការមន មានចំនួន ១០៨អាសនៈ គណបក្សប្រជាជនទទួលបាន ៧៥អាសនៈ ក្នុងនោះ

+ សង្កាត់ទួលទំពួង២ គណបក្សប្រជាជន ទទួលបាន ១៥៣៦សំឡេង, គណបក្សសមរង្ស៊ី ទទួលបាន
៨១០សំឡេង, គណបក្សសិទ្ធិមនុស្សទទួលបានសំឡេង ១២០ និងគណបក្សនរោត្តម រណឬទ្ធិ ទទួល
បាន ២១សំឡេង។

+ សង្កាត់ទួលស្វាយព្រៃទី២ គណបក្សប្រជាជន ទទួលបាន ២.៩៧៤សំឡេង គណបក្ស សមរង្ស៊ី
ទទួលបាន ១.៤៣៧សំឡេង គណបក្សផ្សេងទៀត មិនទទួលបានសំឡេងនោះទេ។

+ សង្កាត់ទួលស្វាយព្រៃទី១ គណបក្សប្រជាជនទទួលបាន ៣.៤៤២សំឡេង គណបក្សសមរង្ស៊ី ទទួល
បាន ១.៩១៧សំឡេង គណបក្សសិទ្ធិមនុស្ស ទទួលបាន ១៩៦សំឡេង។

- ខណ្ឌមានជ័យ ៖ គណបក្សប្រជាជននាំមុខ គណបក្សសមរង្ស៊ីបន្ទាប់ គណបក្សសិទ្ធិមនុស្សទី៣
ហ៊្វុនស៊ិនប៉ិចទី៤ គណបក្សនរោមត្តមទី៥។

- ខណ្ឌពោធិ៍សែនជ័យ៖ គណបក្សប្រជាជននាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។

- ខណ្ឌសែនសុខ៖ មានចំនួន៥៨ អាសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៤អាសនៈ
និងគណបក្សសមរង្ស៊ី ទទួលបាន ១៤អាសនៈ។

- ខណ្ឌឬស្សីកែវ៖ គណបក្សប្រជាជនកម្ពុជា បាន៩.៤៤៨សំឡេង គណបក្សសមរង្ស៊ីបានចំនួន
៣.២៦៨សំឡង

- ខណ្ឌដូនពេញ៖ មានចំនួន ៨៩អាសនៈ គណបក្សប្រជាជនទទួលបាន ៦២អាសនៈ គណបក្ស
សមរង្ស៊ី ទទួលបាន ២៧អាសនៈ។ នៅបឹងកក់ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១.០៦១សំឡេង
គណបក្ស សម រង្ស៊ី ទទួលបាន ៧៥៩សំឡេង និងគណបក្សសិទ្ធិមនុស្ស ទទួលបាន ១៨២សំឡេង។

- ខណ្ឌដង្កោ៖ គណបក្សប្រជាជននាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។

- ខណ្ឌ៧មករា ៖ គណបក្សប្រជាជននាំមុខ ។ នៅបុរីកីឡា គណបក្សប្រជាជនកម្ពុជា ទទួលបាន
៥.៥៦៣សំឡេង គណបក្សសមរង្ស៊ី ទទួលបានសំឡេង ៣.៥១១សំឡេង។

- ខណ្ឌទួលគោក ៖ គណបក្សប្រជាជននាំមុខដាច់។

២. តាមបណ្តាខេត្ត៖

- ខេត្តស្ទឹងត្រែង ៖ គណបក្សប្រជាជននាំមុខ។

- ខេត្តក្រចេះ ៖ គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងទាំងស្រុងចំនួន ៤៦ឃុំ ទទួលបាន ២០៣អាសនៈ
គណបក្សសមរង្ស៊ី ទទួលបាន ៧០អាសនៈ គណបក្សនរោត្តម រណឬទ្ធិ ទទួលបាន ២អាសនៈ។

- ខេត្តសៀមរាប ៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់។

- ខេត្តកំពង់ចាម ៖ ក្នុងឃុំចំនួន ១៧៣ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងចំនួន ១៦១ឃុំ គណបក្ស
សិទ្ធិមនុស្សគ្រប់គ្រង ៧ឃុំ និងគណបក្សសមរង្ស៊ី គ្រប់គ្រង ៥ឃុំ។

- ខេត្តបាត់ដំបង ៖ គណបក្សប្រជាជនកម្ពុជានាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។

- ខេត្តបន្ទាយមានជ័យ៖ គណបក្សប្រជាជនកម្ពុជានាំមុខ សមរង្ស៊ីបន្ទាប់។ សង្កាត់ប៉ោយប៉ែត ផ្សា
កណ្តាល និមិត្ត គណបក្សប្រជាជន គ្រប់គ្រងស្ទើរទាំងស្រុង។

- ខេត្តពោធិ៍សាត់៖ គណបក្សប្រជាជនគ្របដណ្តប់ទាំង ៤៩ឃុំ ក្នុងនោះ ឃុំចំនួន ២៩ គណបក្ស
ប្រជាជនគ្រប់គ្រងទាំងស្រុង ទទួលបាន ៣១៦អាសនៈ គណបក្សសមរង្ស៊ីទទួលបាន ២៥អាសនៈ។

- ខេត្តឧត្តរមានជ័យ៖ គណបក្សប្រជាជនកម្ពុជា នាំមុខ។

- ខេត្តកំពត៖ គណបក្សប្រជាជនកម្ពុជា នាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។ លទ្ធផលគណបក្ស
ប្រជាជនកម្ពុជា ទទួលបានអាសនៈ ច្រើនជាងបណ្តាគណបក្សផ្សេងៗ។

- ខេត្តកំពង់ស្ពឺ៖ គណបក្សប្រជាជនកម្ពុជានាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។

- ខេត្តតាកែវ៖ គណបក្សប្រជាជនកម្ពុជានាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។

- ខេត្តកំពង់ឆ្នាំង៖ គណបក្សប្រជាជនកម្ពុជានាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។

- ខេត្តស្វាយរៀង៖ គណបក្សប្រជាជនអាចគ្រប់គ្រងដាច់ទូទាំងខេត្ត។ រីឯលេខរៀងបន្ទាប់អាចបាន
ទៅលើគណបក្សសមរង្ស៊ី។

- ខេត្តព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជា នាំមុខច្រើន សមរង្ស៊ីបន្ទាប់។

- ខេត្តព្រះវិហារ៖ គណបក្សប្រជាជននាំមុខ តែគណបក្សសមរង្ស៊ី បានឈ្នះចំនួន៣ឃុំ គឺឃុំស្រយង់
ក្នុងស្រុកគូលែន ឃុំក្រមែល ក្នុងស្រុកត្បែងមានជ័យ ឃុំត្រែង ក្នុងស្រុកសង្គមថ្មី។

- ខេត្តកណ្តាល៖ គណបក្សប្រជាជនកម្ពុជា នាំមុខ សមរង្ស៊ីបន្ទាប់។ ក្នុងនោះឃុំបាកដាវ គណបក្ស
ប្រជាជនទទួលបាន ១.៣៨៩សំឡេង គណបក្សសមរង្ស៊ី ទទួលបាន ៣៩៩សំឡេង គណបក្សសិទ្ធិ
មនុស្ស ៣៦៤ គណបក្សនរោត្តម រណឬទ្ធិ ទទួលបាន ៣០សំឡេង និងគណបក្ស ហ៊្វុនស៊ិនប៉ិច ទទួល
បាន ៣សំឡេង។ គួររំលឹកថា ឃុំបាកដាវនេះ កាលពីអាណត្តិកន្លងទៅ គណបក្សសមរង្ស៊ីបានឈ្នះ
ប៉ុន្តែសម្រាប់អាណត្តិនេះ គឺគណបក្សប្រជាជនជាអ្នកនាំមុខវិញ។

- ខេត្តកែប៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់។

- ខេត្តព្រៃវែង៖ គណបក្សសងរង្ស៊ី និងសិទ្ធិមនុស្សទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ច្រើនគួរសម។

​ដោយ៖ ណាវី
លទ្ធផលពីកាសែតដើមអំពិល


Tags: election 2012 result