Camnews ធ្លាប់បានចុះផ្សាយអត្ថបទព័ត៌មាន ទាក់ទងនឹងរឿង Transformers 4 ដែលបាន
បន្ថែមរឿងមនុស្សយន្តថ្មី ក្នុងវគ្គក្រោយនេះ ។ ថ្ងៃនេះ Transformers 4 បានបញ្ចេញរូបភាព
ឡានថ្មីៗ ចំនួន ២ គ្រឿង ដែលនឹងយកមកចូលរួម ធ្វើជាសមាជិកមនុស្សយន្តថ្មីនេះ ។
-ឡានទី ១ គឺ Bugatti Grand Sport Vitesse ដែលមានតំលៃ ២,៤ លានដុល្លារ ។
-ឡានទី ២ គឺ C7 Corvette Stingray ដែលធ្វើដោយក្រុមហ៊ុន Chevrolet ស៊េរីថ្មី ឆ្នាំ ២០១៤ ។
-លានទី ៣ គឺជាឡានរបស់ Optimus Prime ដែលរចនាម៉ូតថ្មី ដោយក្រុមហ៊ុន Western Star ។
គួរបញ្ជាក់ផងដែរថា ពេលនេះ Transformers 4 កំពុងតែចាប់ផ្តើមថតនៅ Monument Valley នៅ
ជិតព្រំដែនរវាងរដ្ឋ Arizona និង Utah ហើយនឹងបន្តដំណើរទៅ Chicago និងប្រទេសចិន ៕
ដោយ ៖ លីលី
ប្រភព ៖ k14