CamNews

កីឡាជាតិ 

ខ្សែ​ការ​ពារ​ដ៏​រឹង​មាំ Obadin ត្រឡប់​មក​ជួយ​ភ្នំពេញ​ក្រោន​វិញ

(ភ្នំពេញ)៖ ខ្សែការពារដ៏រឹងមាំ Anthony Odion Obadina បានវិលត្រឡប់មកជួយក្លិបភ្នំពេញក្រោនវិញហើយ ក្រោយ​ចាក​ចេញ​ទៅ​ប្រកប​អាជីព​បាល់​ទាត់​ជា​មួយ​នឹង​ក្លឹបលំដាប់លីគទី២ នៅប្រទេសន័រវេអស់រយៈពេល ៤ខែកន្លងទៅ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌​មាន​លើ​ប្រព័ន្ធទំនាក់​ទំនង​សង្គមរបស់ក្លឹប​ជើង​ឯក ៦សម័យកាល នេះ ។

ជាមួយនឹងដំណើរវិលត្រឡប់ជាថ្មីមកកម្ពុជា ខណៈខ្លួនធ្លាប់ជួយភ្នំពេញក្រោន លើកពានលីគកំពូលកម្ពុជា ៣​លើក​ផង​នោះ Anthony Odion Obadina នៅ​មិន​ទាន់​ច្បាស់​លាស់​ពី​ពេលវេលាជួយភ្នំពេញក្រោន ក្នុងរដូវកាលថ្មីនេះទេ ប៉ុន្ដែក្លឹបកំពុងតែពិចារណា ដើម្បី​សម្រេច​ឲ្យ​ខ្សែ​ការ​ពារ​នីហ្សេរីយ៉ា​រូប​នេះ បាន​លេង​ក្នុង​រយៈ​ពេល​ខ្លី​ណា​មួយ មុននឹងគេត្រឡប់ទៅប្រទេសន័រវេវិញ ។

យោងតាមប្រភពព័ត៌មានខាងលើបានបញ្ជាក់ដែរថា ទន្ទឹមជាមួយនឹងដំណើរវិលត្រឡប់របស់ខ្សែការពារឆ្នើមខាងលើ ភ្នំពេញ​ក្រោន ក៏​កំពុង​ធ្វើ​តេស្ដ​សមត្ថភាព​អ្នក​ចាំទី​ជនជាតិជប៉ុន Jun Kochi ដើម្បីជំនួសតំណែងកីឡាករ Abel Yebenes ដែលទើបចាកចេញផងដែរ ។ Jun Kochi គឺធ្លាប់​មាន​បទ​ពិសោធន៍​ជា​មួយ​នឹង​ក្លឹប​អាជីព​នៃ​ប្រទេស​បង់ក្លាដេស, សិង្ហបុរី, ថៃ និងមីយ៉ាន់ម៉ាទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news