CamNews

តារា 

Beyonce ជួយធ្វើការមនុស្សធម៌នៅអង្គការសហប្រជាតិ

អង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិក និងអ្នកចំរៀងដ៏ល្បីឈ្មោះ  Beyonce បានថត
នូវរូបភាពវីដេអូខ្លីមួយ ក្នុងសាលប្រជុំនៅក្នុងអង្គការសហប្រជាជាតិ ដែលពិភាក្សាពាក់ព័ន្ធ
ទៅនឹងទិវាមនុស្សធម៌ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២។

យោងតាមបណ្តាញសារពត៌មាន channelnewsasia បានឱ្យដឹងថា Beyonce ជាអ្នកចំរៀង
ដ៏ល្បីឈ្មោះម្នាក់   បានចូលរួមក្នុងកិច្ចការសង្គម  ក្នុងការជួយសង្រ្គោះមនុស្សជាច្រើននៅ
លើពិភពលោក  ដែលមានសង្រ្គោះថ្នាក់ ដោយទឹកជំនន់ និងរញ្ជួយដី    ដែលបានជាផ្តល់
ប្រាក់ឧបត្ថម្ភតាមរយៈ អង្គការសហប្រជាតិ។

Beyonce បាននិយាយថា ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើទៅបាន  ដើម្បីជួយអ្នកដែលមានបញ្ហា
និងអ្នកដែលជួបនូវគ្រោះថ្នាក់ទាំងនោះ។ ជាពិសេស   នៅទិវាមនុស្សធម៌ពិភពលោកខាង
មុខនេះ គឺជាឱកាសដ៏ល្អមួយសំរាប់  ពួកយើងទំាងអស់ចូលរួមធ្វើការ ដើម្បីជួយ និងផ្លាស់
ប្តូរឱ្យពួកគេមានជីវភាពប្រសើរឡើង៕


ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia


Tags: UN Beyonce World Humanitarian