CamNews

ព័ត៌មានអន្តរជាតិ 

កម្សត់ខ្លាំង!! ក្មេងៗ ច្រើនជាង ៣០០,០០០ នាក់ គ្មានអាហារហូបគ្រប់គ្រាន់ សឹងតែស្រែកថាឃ្លានណាស់គ្រប់ៗគ្នា

ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋជិត ៥ លាននាក់ នៅក្នុងប្រទេសសូម៉ាលី កំពុងតែរងគ្រោះយ៉ាងដំណំ ពាក់ព័ន្ធនឹងកង្វះខាត ម្ហូបអាហារ ដោយសារតែ ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ការវាយប្រហារដោយទឹក ជំនន់ ក៏ដូចជា ការរត់ភៀសខ្លួន នេះបើយោងតាមការគូសបញ្ជាក់ឲ្យដឹង ពីអង្គការ សហប្រជាជាតិ ។ 


ប្រភពបន្តឲ្យដឹងថា ក្មេងៗ ច្រើនជាង ៣០០,០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំនោះ កំពុងតែរង គ្រោះនូវកង្វះខាត អាហាររូបត្ថម្ភធ្ងន់ធ្ងរ និងត្រូវការជំនួយជាបន្ទាន់ ។ ភាគច្រើននៃក្រុមមនុស្សរង គ្រោះដែលត្រូវការជំនួយនោះ ត្រូវបានផ្លាស់ទីនៅក្នុងស្រុក ដោយសារតែមានបញ្ហាប្រឈមខ្លាំង នៃវិបត្តិសង្គ្រាមរ៉ាំរ៉ៃ ។ គួរបញ្ជាក់ថា កម្រិតកង្វះអាហាររូបត្ថម្ភនៅក្នុងប្រទេសសូម៉ាលី បានកើន ឡើងក្នុងរយៈពេល ៦ខែចុងក្រោយនេះ ខណៈពាក់កណ្តាលនៃពលរដ្ឋប្រទេសសូម៉ាលី បានរងនូវ ផលប៉ះពាល់ ក្នុងនោះ តួរលេខ ក្រុមមនុស្សដែលខ្វះខាត អាហារទទួលទានគ្រប់គ្រាន់បានកើន ឡើង ៣០០,០០០ នាក់ ចាប់តាំងពីខែ កុម្ភៈ មកម្ល៉េះ ៕



ប្រភព ៖ ប៊ីប៊ីស៊ី

ប្រែសម្រួល ៖ កុសល


Tags: UN United Nation Int news Hot news