CamNews

តារា 

ការពិតចឹងសោះ! រឿងធំមួយដែលអ្នកមិនដឹងថា ហេតុអ្វីបានជាសង្សារ នាង Bella ranee ចង់រៀបការឲ្យបានឆាប់!

ព័ត៌មានកំសាន្ត ៖ តារាល្បីឈ្មោះប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៧ លោក weir sukollawat ដែលជាសង្សារបណ្តូលចិត្តរបស់នាង Bella ranee បានបង្ហើបប្រាប់ថា លោកចង់រៀបការឲ្យបានឆាប់ៗ ដោយសារតែគាត់មានវ័យច្រើនណាស់ទៅហើយ ដូច្នេះទើបមិនចង់ពន្យារពេលយូរទៀត ។ 

តារាសម្តែងវ័យ ៣១ ឆ្នាំ លោក weir sukollawat បានបន្ថែមទៀតថា បន្ទាប់ពីស្វែងយល់ចិត្តគ្នាបានច្រើនហើយ លោកនឹងឲ្យចាស់ទុំចូលសួរនាង Bella ranee ក្រោយពី Clear ការងារខាងសិល្បៈឲ្យរួចរាល់សិន ។ 

ម្យ៉ាងវិញទៀតតារាល្បីប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៧ និងលេខ ៣ ទាំងពីរដួងនេះមិនមែនក្មេងទៀតទេ ពោលគឺពួកគេមានអាយុច្រើនគ្រប់គ្រាន់នឹងអាចបង្កើតគ្រួសារដ៏កក់ក្តៅបានហើយ ៕


-ចុចអាន ៖ ដល់ក! នាង Bella ranee ត្រូវក្រុមអ្នកគាំទ្រ....











ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee weir sukollawat