Britney Spears ទើបតែចេញ បានអាល់ប៊ុមថ្មី និងបទល្បីមួយ ដែលមានចំណងជើងថា " Work B**ch " ដែលទទួលបាន ការគាំទ្រជាខ្លាំង ហើយនាងមិនចោល ក្បាច់រំាសិចស៊ី របស់នាងទេ ។
និយាយពីរឿង រាំនេះ អ្នករាំអម របស់នាងម្នាក់ បានដាក់ពាក្យបណ្តឹង ប្តឹង Britney Spears ថាបាន ធ្វើអោយនាង បាក់ច្រមុះហើយ មិនខ្វល់ខ្វាយអ្វីសោះ ។ នារីអ្នករាំនោះ មានឈ្មោះថា Dawn Noel ដែលនាង បានប្រាប់ថា រឿងនេះ បានកើតឡើង នៅពេលដែល នាងទៅហាត់ក្បាច់រាំ បទនោះ ដោយសារតែនាង ត្រូវបានគេ កោះហៅអោយទៅថតបទថ្មី " Work B**ch " នោះ ។ Dawn បាន ប្រាប់ថា ក្នុងពេលហាត់រាំនោះ នាងនិងអ្នករាំ ផ្សេងៗទៀត បានរាំស្រុះ និងត្រូវគ្នា ខ្លាំងណាស់ តែ ដល់ពេល Britney មកដល់កន្លែង ហាត់នោះ នាងរាំអន់ខ្លាំងណាស់ តែងតែខុសហើយ យឺតណាស់ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែក្បាច់រាំ មូលដ្ឋានតិចៗ ក៏រាំខុសដែរ ។ Dawn បន្តថា នាងរាំនៅជិត Britney ពេលហាត់នោះ ហើយនៅពេល ដែល Britney បញ្ចេញក្បាច់នោះ ស្រាប់តែដៃនាង វាត់ មិនប្រយ័ត្ន ក៏ត្រូវ Dawn ចំច្រមុះនាង ។ អ្នករាំទាំងអស់ បានមើលនាង ហើយថែមទាំង បានលឺ សំលេងដូច ឆ្អឹងបាក់អញ្ចឹង ។ ចំណែក Britney វិញនាង បានត្រឹមនិយាយថា សុំទោសហើយ មិន បញ្ឈប់ការ ហាត់សិនទេ តែបន្ត រហូតដល់ចប់ ។ Dawn មានការឈឺចាប់ ជាខ្លាំងហើយក៏ ទៅជួប ជាមួយនិង គ្រូពេទ្យ ពិនិត្យមើល ឃើញថា នាងបាក់ឆ្អឹង ច្រមុះហើយត្រូវការ វះកាត់ ។
Dawn អះអាងថា ខាងក្រុមការងារ របស់ Britney Spears បានសន្យាថា នឹងជួយចេញលុយ ថ្លៃថ្នាំ និងវះកាត់ ដល់នាងតែ នាងបានរង់ចាំ អស់រយៈពេល មួយខែ នៅតែបាត់ដំណឹងសូន្យឈឹង ។ ថ្ងៃ នេះ Dawn Noel និងមេធាវីរបស់នាង លោក Sark Ohanian នឹងដាក់ពាក្យ ប្តឹង Britney Spears ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz