CamNews

កីឡាអន្តរជាតិ 

Chelsea-Barca: ជំពាក់ពិបាកទារ

3ឆ្នាំក្រោយពីការស៊ុតបាល់បំពោងសំណាញ់ពីចំងាយរបស់ Iniesta, ក្រុមម្ចាស់ផ្ទះChelsea
កំពុងតែមានឱកាសយកមកវិញនូវអ្វីដែលបានបាត់បង់កាលពីមុន។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ឆ្នាំ2009 នៅStamford Brigde ជាមួយគ្រាប់បាល់នៅ
នាទីបន្ថែមរបស់ Iniestaនិងការសំរេចពិបាកយល់របស់អាជ្ញាកណ្តាលTom Henning Ovrebo
វាជារបួសដ៏ធ្ងន់មួយរបស់Chelseaក្នុងការចូលរួមប្រកួតពានរង្វាន់អឺរ៉ុប។
ប៉ុន្តែឆ្នាំនេះChelsea​បានរៀបចំខ្លួនជាស្រេចក្នុងការ​ទាមទារយកមកវិញនូវអ្វីដែលខ្លួនបានបាត់
បង់កាលពី3ឆ្នាំមុន។ តើChelsea នឹងសងសឹក Barcaបានសំរេចរឺទេ?សូមរង់ចាំទស្សនាទាំង
អស់គ្នានៅវេលាម៉ោង1h45 AM ថ្ងៃទី19/04៕

ដោយ៖ និស្ស័យ
ប្រភពពី៖ express


Tags: chelseabarca champoin league football