ព័ត៌មានកីឡា៖ លោក Jurgen Klopp ដែលជាអតីតគ្រូបង្វឹកប្រចាំក្លឹប Borussia Dortmund បានឆ្លើយបដិសេធទៅនឹងសំនួរអ្នកការសែត អំពីទំនាក់ទំនង គាត់ជាមួយ ក្លឹប Liverpol ថាជាបេក្ខជនមួយរូប ដែល អត្ថិភាពច្រើន នឹងក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ ។
ថ្មីៗនេះ ក្លឹបហង្សក្រហម Liverpool បានទើបតែ ទម្លាក់អ្នកគ្រប់ ម្នាក់ចោលគឺលោក Brendan Rodgers ហើយក៏សម្លឹងមើលឃើញ អ្នកថ្មីជាបន្ដទៀត ដោយយោងតាមការចុះផ្សាយ ពីបណ្ដាញគេហទំព័រព័ត៌មានជាច្រើនថា គឺ លោក Jurgen Klopp ជាបុគ្គលតែមួយរូបគត់ ជាជម្រើសទី១ របស់ក្លឹប។ តែផ្ទុយទៅវិញ ជាមួយនឹងពាក្យសម្ដីផ្ទាល់របស់សាមីខ្លួន គឺបានប្រាប់ទៅអ្នកសារព័ត៌មាន ថា គាត់គ្មានអ្វីត្រូវនិយាយនោះទេដោយឡែក បើឆ្លើយបាន ក៏មិនកើត ហើយឆ្លើយអត់ ក៏មិនកើត ចំណែកពេលនេះ គាត់ក៏រៀបចំខ្លួន ត្រលប់ទៅផ្ទះគាត់វិញហើយ ។
អ្នកការសែតជាច្រើន មិនអាចសុំការទាក់ទង ពីលោក Jurgen Klopp បានថែមទៀតនោះទេ សម្រាប់ការបញ្ចាក់ឲ្យបានច្បាស់ លើដំណឹងមួយនេះ ដោយឡែកមានរង់ចាំតាមដាន បន្ដទៀតតែប៉ុណ្ណោះ ថានឹងទៅជាយ៉ាងណា ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .onefootball