CamNews

ព័ត៌មានអន្តរជាតិ 

វីរនារី ដ៏ល្បីរបស់កម្ពុជា ល្បីលើឆាកអន្តរជាតិ ក៏ដូច ក្នុងស្រុក លាលែងពីតំណែង ក្រោយបែកធ្លាយ រឿងអាស្រូវ

ព័ត៌មានជាតិ & អន្តរជាតិ ៖ វីរនារីដ៏ល្បីល្បាញរបស់កម្ពុជា លើឆាកអន្តរជាតិផ្នែកប្រយុទ្ធ ប្រឆាំងការ ជួញដូរ មនុស្ស  និង   ទាសករផ្លូវភេទ លោកស្រី ម៉ម សុម៉ាលី ប្រកាសលាលែងពី តំណែង បន្ទាប់ពី សារព័ត៌មានដ៏ល្បី   Newsweek ទម្លាយអាថ៌កំបាំង និងរឿងរ៉ាវមិនពិត របស់នាង នាពេលថ្មីៗ កន្លង មកនេះ។

គួរបញ្ជាក់ថា  ពាក់ព័ន្ធនឹងរឿងរ៉ាវ ដ៏រសើប របស់នាយិកា អង្គការជួយស្រ្តី រងគ្រោះដោយអំពើផ្លូវភេទ ហៅកាត់ «AFESIP» ត្រូវសារព័ត៌មាន  CNNចេញផ្សាយនៅយប់ថ្ងៃសៅរ៌ទី៣១ខែឧសភានេះលើទំព័រ មុខ របស់ខ្លួន ជាមួយ វិដេអូឃ្លីបថ្លែងអំពីប្រវត្តិ សង្ខេបខ្លះៗ របស់លោកស្រីផងដែរ។

សូមជំរាបថា លោកស្រី ម៉ម សុម៉ាលី ធ្លាប់បាន   ទទួលពាន រង្វាន់ «ភាពថ្លៃថ្នូរនៃមនុស្សជាតិ» លើក ដំបូង បង្អស់  ដែលផ្តល់ដោយមូលនិធិ Roland Berger Foundation របស់ប្រទេសអាល្លឺម៉ង់ ជាមួយ នឹង ទឹកប្រាក់ ១លានអឺរ៉ូ   ពីប្រធានាធិបតីអាល្លឺម៉ង់ដោយផ្ទាល់ កាលពីចុងឆ្នាំ២០០៨ នាទី ក្រុងប៊ែរ ឡាំង។

លោកស្រីជាមនុស្សដ៏សកម្មម្នាក់    ក្នុងការប្រយុទ្ធប្រឆំាងនឹងការជួញដូរ និងទាសករផ្លូវភេទ នៅក្នុង ប្រទេសកម្ពុជា លោកស្រីបានប្រាប់ថា លោកស្រីជាមនុស្សដ៏សាមញ្ញម្នាក់ លោកស្រីធ្លាប់ ជាក្មេងស្រី ក្នុង ភូមិម្នាក់ ដែលត្រូវបាន តាចាស់ម្នាក់លក់ មកធ្វើជាទាសករផ្លូវភេទ   ។ ជាមនុស្សជោគជ័យ និង ថែម ទំាងស្អាតទៀតនោះ លោកស្រី ម៉ម សូម៉ាលី បានឈ្នះពានរង្វាន់ជាពិធីការនីស្រ្តី Oprah Winf - rey, ពីកាសែត New York Times របស់អាម៉េរិក និង PBS documentary និងជាមនុស្សដែលមានឥទ្ធិ ពលជាង ១០០នាក់ របស់    ទស្សនាវដ្តី Time កាលពីឆ្នំា២០០៩ ជាងនេះទៅទៀត CNN ក៏បានដាក់ ងារ ឲ្យលោកស្រីថា ជាវីរៈនារី នៅឆ្នាំ២០០៧ទៀតផង។

សម្រាប់ភាពល្បីល្បាញ និងអនុស្សាវរីយ៍របស់លោកស្រី លោកស្រីបានបង្កើតមូលនិធិ ម៉ម សូម៉ាលី ដែលមាន ទឹកប្រាក់រាប់លានដុល្លារ  ដើម្បីប្រយុទ្ធប្រឆំាងនឹងការជួញដូរផ្លូវភេទ។ បើយោង តាមការ ផ្សាយ របស់កាសែត Newsweek   បានឲ្យដឹងថា រឿងផ្ទាល់ខ្លួន របស់លោកស្រី ម៉ម សូម៉ាលី គឺ មិន ពិត ដូចដែលលោកស្រីធ្លាប់អះអាងនាពេលកន្លងទៅនោះទេ។

បន្ទាប់ពីការចុះផ្សាយវាយប្រហារលើកេរ្តិ៍ឈ្មោះលោកស្រី ពីសំណាក់ទស្សនាវដ្ដី «News Week»នោះ រួចមក លោកស្រី ម៉ម សូម៉ាលី បានលាលែងពីតំណែងជាប្រធានមូលនិធិរបស់លោកស្រីនៅសប្តាហ៍ នេះ។

ការលាលែងពីតំណែង មានក្រុមហ៊ុនច្បាប់មួយ បានស៊ើបអង្កេតឯករាជ្យទៅលើជីវប្រវត្តិលោកស្រី។ ក្រុមហ៊ុន ច្បាប់នោះ បានរកឃើញថា មិនមានព័ត៌មានអ្វី ត្រូវបានលាតត្រដាងដោយ មូលនិធិរបស់ លោកស្រី ម៉ម សូម៉ាលី  នោះទេ។ តាមការស្រាជ្រាវក្រុមហ៊ុនផ្នែកច្បាប់នេះ បានរកឃើញថា លោក ស្រី ម៉ម សូម៉ាលី ប្រហែលជាកើតនៅឆ្នាំ១៩៧០ ឬឆ្នាំ១៩៧១។

ជាមួយគ្នានោះដែរ នាយកប្រតិបត្តិមូលនិធិ  គឺលោកស្រី Gina Reiss-Wilchins បាននិយាយថា «ជា លទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនច្បាប់ បានសម្រេចចិត្តទទួលយកការលាលែង របស់ លោកស្រី ម៉ម សូម៉ាលី »។

លោកស្រីបន្តថា ក៏មូលនិធិ មានការអាក់អន់ចិត្ត ចំពោះការព្យាយាម លាក់បាំងនូវរឿងរ៉ាវមួយចំនួន របស់លោកស្រី ម៉ម សូម៉ាលី    ប៉ុន្តែ មូលនិធិនៅតែដឹងគុណ ចំពោះលោកស្រី ម៉ម សូម៉ាលី ដែលធ្វើ ការ ងារអស់រយៈពេលជាង ២០ ឆ្នំាមកនេះ ដើម្បីជួយកសាងមូលនិធិ និងបានបម្រើក្មេងស្រី ស្រ្តីរាប់ ពាន់នាក់»។

បើតាមសាក្សីមួយចំនួនបាននិយាយថា លោកស្រី ម៉ម សូម៉ាលី រស់នៅភូមិថ្លុកជ្រោយ ហើយពួកគេ ក៏ មិនដែល បានឃើញឬបានជួបលោកតាមណាដែលមានចិត្តឃោរឃៅដែលបានលក់លោកស្រីឲ្យ ធ្វើ ជាទាសករផ្លូវភេទ នៅពេលលោកស្រីនៅក្មេង រងការរំលោភពីអ្នករកស៊ីជនជាតិចិន ឬក៏ការវាយ ដំពីសំណាក់ទាហាន  និង        ការបង្ខំ រៀបការតំាងនៅវ័យជំទង់ ដូចដែលលោកស្រីបានអះអាងថា ជាបទពិសោធ ក្នុងរឿងជីវិតរបស់លោកស្រីនោះទេ ។

បើតាមមេភូមិ និងមិត្តភក្តិកាលពីកុមារភាព បងប្អូនជីដូនមួយនិងអ្នកនៅសាលាមួយរូបបាននិយាយ ប្រាប់ News weekថា លោកស្រី និង      ក្រុមគ្រួសារ  បាន មករស់នៅក្នុងភូមិ ដោយជីវភាពធម្មតាម ចាប់ពីឆ្នាំ១៩៨១ រហូតដល់     ឆ្នាំ ១៩៨៧  នៅពេលលោកស្រីបញ្ចប់ថ្នាក់វិទ្យាល័យ លោកស្រី បាន ប្រឡង គ្រូ។

Newsweek បានផ្សាយទៀតថា ក្រៅពីជីវិតធម្មតា លោកស្រី ម៉ម សូម៉ាលី ជាមនុស្ស ដែលគេស្គាល់ ច្រើន និង មាន ប្រជាប្រិយភាពមួយរូបក្នុងភូមិ ជាក្មេងស្រីរីករាយ ស្អាត ជាមួយនឹងការចូលចិត្ត ក្រង សក់នៅលើទំព័រសារ  អ្នកយកព័ត៌មានរបស់ Newsweek លោក ស៊ីម៉ុន ម៉ាក តាមរយៈការសម្ភាសន៍ ជាមួយសាក្សីជា ច្រើននាក់ដូចជា មេភូមិ អតីតគ្រូបង្រៀន និងអ្នកភូមិជាច្រើននាក់ ពាក់ព័ន្ធរឿង រ៉ាវ របស់  លោក ស្រី ម៉ម សូម៉ាលី បានប្រាប់ CNN នៅក្នុងកិច្ចសម្ភាសន៍ថា «ពួកគេទំាងអស់នោះ បាន និយាយថា ពួកបាន   ឃើញលោកស្រី ម៉ម សូម៉ាលី និងក្រុម គ្រូសារ ចូលមករស់នៅក្នុងភូមិ និង ធំ ឡើង ជាមួយនឹងជីវភាពធម្មតា»។

មូលនិធិ ម៉ម សូម៉ាលី ទាក់ទាញបានដៃគូសហការជាច្រើនដូចជា Estee Lauder Companies, Gold - man Sachs ហើយសូម្បីតែតារា  សម្តែងស្រី Susan Sarandon ក៏ជាទីប្រឹក្សារបស់ក្រុម នៃមូលនិធិ នេះដែរ ៕

ប្រភព ៖ washingtonpost & ដើមអម្ពិល 


Tags: Mam somaly Int news Unt news Breaking news Cambodia Afesip Foundation Fund Khmer Slavery