CamNews

ព័ត៌មានជាតិ 

ការពិតដែកនៅស្ពាន បាឡេ ដែលជនជាតិឥស្លាមលួចយកទៅមិនមែនជា....!!

ភ្នំពេញ ៖ កាលពីម្សិលមិញសាលារាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឲ្យសាធារណជននៅកុំមានការជ្រួលច្របល់បន្ទាប់ពីសេចក្តីរាយការណ៍មួយបានចុះផ្សាយកាលពីថ្ងៃអង្គារ ដោយនិយាយថា មានបុរសដែលមិនស្គាល់អត្តសញ្ញាណ កំពុងរុះរើស្ពានស្រុកឬស្សីកែវ ដែលទើបនឹងសាងសង់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យមើលស្ពាននេះ កាលពីថ្ងៃពុធ កន្លងទៅនេះ​។ ប្រភពដដែលបានបន្តទៀតថា ដែកដែលជនមិនស្គាល់អត្តសញ្ញាណ គឺគ្រាន់តែជាដែកដែលសល់ពីការសាងសង់ប៉ុណ្ណោះ ដូច្នេះហើយស្ពានទាំងមូលគឺនៅថ្មី និងបើកឲ្យចរាចរណ៍ធម្មតា ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

លោក ជា ពិសី អភិបាលស្រុក ខណ្ឌឫស្សីកែវ បានថ្លែងថា ប៉ូលីសបានសួរចម្លើយជនសង្ស័យ ៤ នាក់ ដែលបានចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារ ពេលវេលាម៉ោង ១០ បន្ទាប់ពីសង្ស័យថា ពួកគេបានលួចកាត់ដែកនៅស្ពានបាឡេ ដែលទើបដាក់សម្ពោធអោយប្រើប្រាស់ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ ។ 

ជនសង្ស័យ​ទី​១- ឈ្មោះ ម៉ោះ ម៉ូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក មានស្រុក​កំណើត​នៅ​ខណ្ឌ​ជ្រោយចង្វារ ទី​២-​មានឈ្មោះ ម៉ាត់ គ្រី​យា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​នេសាទ ស្នាក់​នៅ​ខណ្ឌ​ជ្រោយចង្វារ មាន​ស្រុ​កំណើត​នៅ​ស្រុក​កំពុងត្របែក​ខេត្ត​ព្រែ​វែង ទី​៣- មានឈ្មោះ ទី​ស្មាន់ កោះ​ទៀត​អាតុ អាយុ​១៧​ឆ្នាំ មុខរបរ​នេ​រ​សាទ​ត្រី ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​សង្វារ មានស្រុក​កំណើត​ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​៤​មិន​ស្គាល់​អត្តសញ្ញាណ​ទេ អ្នក​ទាំង​៤​នាក់ សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម ។

បន្ទាប់ពីជនសង្ស័យទាំង ៤ ត្រូវបានគេសាកសួរ យើងបានរកឃើញថាពួកគេគ្រាន់តែទៅទីនោះដើម្បីប្រមូលបំណែកដែកដែលនៅសល់ពីការសាងសង់ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news