CamNews

តារា 

តារាស្រីខ្មែរ ១០រូប នឹង​ប្រកួតប្រជែងដណ្តើម​តំណែង ពានរង្វាន់កំពូល​តារាឆ្នើម ឆ្នាំ២០១៣

ភ្នំពេញ៖ តារាស្រីល្បីៗរបស់ខ្មែរចំនួន ១០ រូបនឹងត្រូវចូលរួមធ្វើការ ប្រកួតប្រជែងដើម្បីដណ្តើម
តំណែង APSARA AWARD ឬពានរង្វាន់កំពូលតារាឆ្នើម ឆ្នាំ២០១៣។ វេទិកានេះនឹងតម្រូវអោយ
ធ្វើការជម្រុះយកតែតារាស្រីតែម្នាក់ប៉ុណ្ណោះ ដើម្បីក្លាយខ្លួនជាកំពូលតារាស្រីឆ្នើមប្រចាំឆ្នាំ២០១៣។

ប្រភពព័ត៌មាន បានឱ្យដឹងថា កម្មវិធីថ្មីដែលរៀបចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍អប្សរានេះ នឹងធ្វើ
ការផ្សាយផ្ទាល់នៅពេលឆាប់ៗខាងមុខនេះ ។ តារាស្រីទាំង១០រូប ដែលនិងចូលរួមបង្ហាញវត្តមាន
ក្នុងការប្រកួតប្រជែងដណ្តើមតំណែង ពានរង្វាន់កំពូកតារាឆ្នើមឆ្នាំ២០១៣ ខាងលើនេះមានដូចជា៖
ទឹម រដ្ឋា , ឈិត សុជាតា ,ស្វែង សុជាតា, ចន ច័ន្ទលក្ខិណា ,សឿ សុធារ៉ា ,  សូដា នីតា , កែវ ពេជ្រ
ពិសី , កែវ នីសា , នី មុនីនាថ និងសារ៉ាយ សក្ខណា។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបើកឱកាស ឱ្យតារាស្រីទាំងនេះបានបង្ហាញ និង
បញ្ចេញនូវសមត្ថភាព និងទេពកោសលខាងសិល្បៈ ដែលខ្លួនមានរៀងៗខ្លួន ។ តារាស្រីទាំង១០
ដួងខាងលើនេះ នឹងមានឱកាសក្លាយជាម្ចាស់ពាន APSARA AWARD ដូចៗគ្នា ប៉ុន្តែគ្រាន់តែមិន
ទាន់ដឹងថា តើតារាស្រីមួយណា ដែលនិងទទួលបាន តំណែងខាងលើនេះ។

ប្រភពបានបន្ថែមថា កម្មវិធីនេះនឹងចាប់ផ្តើម នៅដើមខែកុម្ភៈឆ្នាំ២០១៣ខាងមុខនេះ ជាងរៀងរាល់
រាត្រីថ្ងៃសុក្រ វេលាម៉ោង៦ និង៣០នាទី ។ សម្រាប់ការបរិច្ឆេទ នៃការប្រគល់ពាន នឹងធ្វើការផ្សាយ
បន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍អប្សរា នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៣ ៕

ទឹម រដ្ឋា

ឈិត សុជាតា


ចន ច័ន្ទលក្ខិណា

សឿ សុធារ៉ា

សូដា នីតា

កែវ នីសា

នី មុនីនាថ

សារ៉ាយ សក្ខណា

កែវ ពេជ្រពិសី

ស្វែង សុជាតា

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khmer stars entertainment stars