CamNews

កីឡា 

Manchester United ត្រៀម​ខ្លួន​ជា​ស្រេច​ ជាមួយកញ្ចប់​ថវិការយ៉ាងធំដល់ទៅ ១១៣ លានផោន សម្រាប់ Gareth Bale

ព័ត៌មានកីឡា​៖ ប្រភពព័ត៌មាន យោងតាមការលើកឡើងរបស់គេហទំព័រអន្ដរជាតិ soccerlens​ បានចុះ​ផ្សាយ​ថា ក្រុម​បីសាច​ក្រហម​ Manchester United ផ្ដល់ការសម្រេចចិត្ដសារជាថ្មី ដល់ Gareth Bale នូវឱកាស​ចុង​ក្រោយ សម្រាប់​កីឡាករ​ ផ្ទេរចេញពី Real Madrid ក្នុងតម្លៃខ្លួនដល់ទៅ ១១៣ លានផោន ចូលមកកាន់​ Man United។ 

ថ្នាក់ដឹកនាំក្រុម​ Man Untd ផ្ដល់ឱកាសជាចុងក្រោយ ដល់ Gareth Bale ដើម្បីធ្វើការសម្រេចចិត្ដសាជាថ្មី ថា​ត្រូវ​​ជជែកគ្នាបន្ដទៀតជាមួយតម្លៃខ្លួន ដែលក្រុម ហ៊ាន​ស្រែកប្រកាសផ្ដល់ឲ្យដល់ទៅ ១១៣ លានផោ​ន សម្រាប់​​ចុះហត្ថលេខាក្នុងរដូវកាលហ្នឹង ។ ប្រសិនជាអាចមែន ក្រុមបានត្រៀមខ្លួនរូចជាស្រេច សម្រាប់​ការឆ្លើយតប យល់ព្រម​ ក្នុង​ដំណាក់​កាល​ពេលនេះ ។​​

ប្រភពព័ត៌មានបន្ដទៀតថា Man Untd ពិតជាស្ថិតក្នុងភាពគួរឲ្យសោកសង្វេកជាខ្លាំង ដែលក្រុម តែងតែទទួច​ចង់​បាន Gareth Bale អស់រយៈជាច្រើនខែកន្លងមកហើយ ដោយហ៊ានប្រើ កញ្ចប់ថវិការយ៉ាងធំ សម្រាប់​កីឡាករ​​ម្នាក់នេះ រហូតមកទល់ពេលនេះ​ នៅមិនទាន់បានសម្រេច ដូចក្ដីបំណងទៀត ។ កាលពីរដូវកាលមុន​ ក្រុម ក៏​ធ្លាប់​ចំណាយ​លុយ មិនតិចដែរ ជាមួយនិងការផ្ទេរ កីឡាករ Angel Di Maria, Ander Herrera និង Radamel Falcao ដែលសុទ្ធតែមានតម្លៃខ្លួនថ្លៃៗ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sportwitness, soccerlens


Tags: Sport News Man United Gareth Bale