CamNews

នេះ​ជា​ផ្ទះ​បុរាណ​មាន​តម្លៃ ៦.៣លាន​ដុល្លារ​ដែល អូបាម៉ា នឹង​រស់​នៅ ក្រោយ​ចាក​ចេញ​ពី​សេត​វិមាន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្នលោក Barack Obama ធ្លាប់បានថ្លែងឲ្យដឹងថា រូប​លោក និង​ក្រុម​គ្រួសារ នឹងបន្តរស់នៅក្នុងទីក្រុងធំ Washington D.C ដដែល ក្រោយ​ពេល​រូប​លោក​ចាក​ចេញ​ពី​សេត​វិមាន ពោល​គឺ​ក្រោយ​ពេល​ចប់​អាណត្តិ ជា​ប្រធានាធិបតី ២អាណត្តិនៅក្នុងខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ ។

សារព័ត៌មាន Mansion Global បានផ្សាយថា អូបាម៉ា និងស្រ្តីទី១ពិភពលោក Michelle នឹងរស់នៅក្នុង​ផ្ទះ​ដែល​មាន​ទំហំ ៨២០០​ម៉ែត្រ​ក្រឡា ដែល​មាន​បន្ទប់​គេង ៩ មានបន្ទប់ទឹក៨ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ អាងហែលទឹក និងសួនជុំវិញផ្តះផងដែរ ស្ថិតនៅក្នុងតំបន់ Kalorama សង្កាត់ D.C រដ្ឋ Washington សហរដ្ឋអាមេរិក ដែលបាន សាងសង់ឡើងតាំងពីឆ្នាំ១៩២៨ មានតម្លៃ ៥.៣លានដុល្លារ និងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ផ្ទះនេះមានតម្លៃ ៦.៣លានដុល្លារ ៕

សូមទស្សនារូបភាពជាច្រើនទៀតមានដូចខាងក្រោម៖


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: international news Barack Obama