CamNews

ព័ត៌មានជាតិ 

ចោរប្លន់ប្រដាប់អាវុធ ប្លន់ប៉ះចំម៉ោងស៊យ

កំពត៖ នៅម៉ោង៧យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មានក្រុមចោរប្លន់ប្រដាប់អាវុធ ចូលប្លន់ផ្ទះប្រជាពលរដ្ឋ លក់ឥវ៉ាន់ចាប់ហួយ នៅម្តុំខាងត្បូងស្ពានលោកយាយ ចម្ងាយ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាល បានឲ្យដឹងថា ក្នុងហេតុការណ៍ប្លន់នេះ ពួកចោរប្លន់ មិនបានប្លន់សម្រេចដូចបំណងនោះទេ ខណៈពួកវាកំពុងចូលទៅបម្រុងនឹងប្លន់នោះ ស្រាប់តែមាន យុវជន ២នាក់ ចូលទៅទិញឥវ៉ាន់ តាមក្រោយផងដែរ ម្យ៉ាងដោយសារផ្ទះជនរងគ្រោះនៅជាប់ផ្លូវ ហើយមានរថយន្ត និងម៉ូតូទៅមកមានបញ្ជាំងភ្លើងផងនោះ ធ្វើឲ្យពួក ចោរប្លន់ អាក់ខានក្នុងការប្រព្រឹត្តប្លន់របស់ខ្លួន ហើយបានគេចចេញ ទៅទិសខាងកើតបាត់ទៅ។

មន្រ្តីខាងលើបានឲ្យដឹងទៀតថា ពួកវាមានគ្នាប្រមាណ ៣ទៅ៤នាក់ ប្រើអាវុធធន់AKចំនួន០១ដើម។ ក្រោយហេតុការណ៍ រហូតដល់ម៉ោងនេះ កម្លាំងសមត្ថកិច្ចបាននិង កំពុងសហការគ្នាតាមប្រមាញ់ ក្រុមចោរប្លន់អស់ទាំងនោះហើយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News Komport