CamNews

ម៉ូតូ 

ម៉ូតូ Suzuki GSX-R1000ZSE ស៊េរីថ្មី ឆ្នាំ២០១៤ កំពុងតែទាក់ចិត្តយុវវ័យ

ម៉ូតូ Suzuki GSX-R1000ZSE ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតូធំបែប ដ៏ស្រស់ស្អាត និង កំពុងតែ
ពេញនិយមបំផុត សំរាប់មិត្តយុវវ័យនៅលើបណ្តាលប្រទេសជាច្រើនលើពិភពលោក។ ជាមួយនឹង
រូបរាងថ្មី ប្លែក និង ការរចនាម៉ូដឡើងយ៉ាងល្អឥតខ្ចោះ ធ្វើឱ្យម៉ូតូ Suzuki GSX-R1000ZSE កាន់តែ
ទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងម៉ូតូធំ។

ម៉ូតូ Suzuki GSX-R1000ZSE ស៊េរីថ្មី ដ៏ស្រស់សង្ហានេះ ត្រូវ​បានរចនាម៉ូដ និងតុបតែងឡើងយ៉ាង
ប្រណិត បានផ្លាស់ប្តូរអំពូលបំភ្លឺផ្លូវខាងមុខ រាងដូចជាសត្វប្រចៀវត្រដាងស្លាប កញ្ចក់ថ្លា អាចបំភ្លឺ
បានយ៉ាងច្បាស់នៅពេលយប់។

ជាពិសេសម៉ូតូ Suzuki GSX-R1000ZSE ស៊េរីថ្មី ឆ្នាំ២០១៤ ពិតជាមានកម្លាំងម៉ាស៊ីនខ្លាំងដល់ទៅ
៩៩៩សេសេ មានបំពាក់ប្រព័ន្ធធុងទឹកត្រជាក់   ការពារម៉ាស៊ីនកុំឱ្យក្តៅខ្លាំងពេលកំពុងធ្វើដំណើរ
ផ្លូវឆ្ងាយ និង មានតម្លៃ ១,៦១៣៤ អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: motorcycle 2014 Suzuki GSX-R1000ZSE