CamNews

តារា 

ផន នីដា ហៅ ស្រីខួច ចេញទៅអាមេរិកស្ងាត់ៗ

ភ្នំពេញ៖ តារាចម្រៀង ផន នីដា ហៅ ស្រីខួច ដែលបានប្រកាសថា នឹងចាកចេញឆាប់ៗនេះ ដើម្បី
ទៅសម្ដែងនៅទឹកដីសម្បូរ ដុល្លារ សហរដ្ឋអាមេរិក ជាទឹកដីមានជនជាតិខ្មែរជាច្រើនរស់នៅ កំពុង
រង់ចាំវត្តមាននាង ដើម្បីទៅច្រៀងរាំជូនបងប្អូន ដែលគាំទ្រនាង ទស្សនាដោយផ្ទាល់ ពីរូបសម្រស់
នឹងទឹកដមសំឡេងដ៏ពីរោះរបស់នាង។

កាលពីរាត្រី២៦ មិថុនា ឆ្នាំ២០១៣ កន្លងទៅតារាចម្រៀង ផន ស្រីខួច បានលាទស្សនិកជនមែនទែន
ហើយ ដោយនាងបានចាកចេញនៅវេលា ម៉ោងប្រមាណជា១០ យប់ ដោយមានវត្តមានក្រុមគ្រួសារ
និង មិត្តរួមអាជីព ចាំជូនដំណើរតារាចម្រៀងស្រីស្រស់សោភានេះ ជាច្រើននាក់។

ប្រភពពីសហរដ្ឋអាមេរិក បានប្រាប់ LookingTODAY ថា បងប្អូនខ្មែរនៅទីនោះ កំពុងតែទន្ទឹងរង់ចាំ
វត្តមាន តារាចម្រៀងស្រីសំឡេងខ្លាំងនេះយូរណាស់មកហើយ ដោយនាងចេះតែរវល់រហូត មិនមាន
ពេលទាល់តែសោះ ។ម្យ៉ាងមានបញ្ហាយឺតយ៉ាវ ក្នុងការរត់ឯកសារ ទើបតារាចម្រៀង ផន នីដា ពន្យារ
ពេលរហូតដល់ពេលនេះ។ តែភាពល្បីល្បាញ ដែលរុញឲ្យស្រីស្អាតថ្ពាល់ខួចរូបនេះ បានជាន់ដីអាមេ
រិក មិនមែនកេរ្តិ៍ឈ្មោះ ក្នុងផលិតកម្ម ហង្សមាស ទេ គឺកេរ្តិ៍ឈ្មោះនាង ក្នុងផលិតកម្មចាស់ឯណោះទេ
ព្រោះនាងល្បីល្បាញ តាំងពីជាប់ជ័យលាភី ក្នុងការប្រលងរបស់ផលិតកម្មរ៉ុក ទើបនាងមានវាសនា
បានចូលក្នុងវិស័យចម្រៀងនេះ។

ផន នីដា ក៏មានគ្រឹះយ៉ាងមាំ ពីសាលាវិចិត្រសិល្បៈ ដែលនាងបានហាត់រៀនយ៉ាងស្ទាត់ជំនាញ ក្នុង
វិស័យចម្រៀង យ៉ាងត្រឹមត្រូវ ។ ពិសេសរាល់ការបកស្រាយ បទចម្រៀងផ្ទាល់ គឺពីរោះខ្លាំងជាងតារា
ចម្រៀងដទៃ ។ ប្រភពដដែល បានបង្ហើបថា កន្លង់ៗនៅអាមេរិក ហាក់ជ្រួលជ្រើមចង់ឃើញវត្តមាន
ស្រីស្អាតនេះមិនតិចឡើយ ខណៈដែលនាងកាន់តែស្អាត និងសិចស៊ីខុសពីកាល នៅផលិតកម្មចាស់
ដែលមើលទៅនាងដូចមនុស្សស្រី វ័យ៣០ ប្លាយ៍ និងពិសេសនាងក៏មិនទាន់ មានម្ចាស់បេះដូងនៅ
ឡើយទេ ។

កាលពីព្រឹក ២៦ ខែមិថុនា មុនពេលនាងចាកចេញ បានបង្ហើបប្រាប់ LookingTODAY ថា នាងហាក់
រាងភ័យតិចៗដែរ ពេលទៅម្នាក់ឯង ដោយគ្មានវត្តមាន លោកប៉ាជាទីស្រលាញ់របស់នាង ។ តែនាង
មិនមែនមិនធ្លាប់ទៅច្រៀងក្រៅប្រទេសទេ ទៅជាច្រើនប្រទេសរួចមកហើយ ដូចជា បារាំង អូស្រ្តាលី
និងបណ្ដាប្រទេស នានាមួយចំនួនទៀត ។ចំណែកជោគជ័យ មិនហ៊ានថា យ៉ាងណាទេ អាស្រ័យលើ
បងប្អូនខ្មែរយើងនៅទីនោះ ជាអ្នកគាំទ្រ និងលើកកម្ពស់សិល្បៈ ក៏ដូចជាអ្នកសិល្បៈខ្មែរ។

តារាចម្រៀង ផន នីដា បានថតបទចម្រៀងរួចជាស្រច ជាច្រើនបទ ដូចនេះ ទោះគ្មានវត្តមាន នាងនៅ
ក្នុងស្រុកក៏មិនស្ងប់ស្ងាត់ដែរ ខណៈដែលបទចម្រៀងថ្មីកំពុងតែទទួលការចាប់អារម្មណ៍ច្រើន ពីទស្ស
និកជនក្នុងស្រុក ។ ផន នីដា ក៏បានដឹកដៃកំលោះសង្ហាមួយរូប ទៅជាមួយផងដែរ គឺលោក រដ្ឋ ភត្រា្ត ដែលជាតារាចម្រៀងផលិតកម្មក្រៅប្រទេស ៕

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: phorn nida nov sinoeun entertainment khmer stars