CamNews

ព័ត៌មានអន្តរជាតិ 

លោកស្រី ផាក គឿនហ៊ី ក្លាយជាមេដឹកនាំ ជាស្រ្តីលើកដំបូង របស់កូរ៉េខាងត្បូង

សេអ៊ូល៖ លោកស្រី ផាក គឿនហ៊ី បេក្ខភាពមកពី គណបក្សអភិរក្ស របស់ប្រទេស កូរ៉េខាងត្បូង
បានឈ្នះយ៉ាង ភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត តំណែងប្រធានាធិបតី ដ៏តឹងតែង មួយកាលពីថ្ងៃ
ពុធ ទី១៩ ខែធ្នូ និងបានក្លាយជាស្រ្តីទីមួយ ដែលដឹកនាំប្រទេស រយៈពេលប្រាំ ឆ្នាំ បន្ទាប់ពី ប្រធា
នាធិបតី ជិតផុតអាណត្តិលោក លី ម្យុងប៉ាក់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១២ ថា
ជាមួយនឹងសម្លេងឆ្នោត ៩៤,៥ភាគរយ លោក ស្រីផាក ដែលបានអាយុ ៦០ឆ្នាំ ដែលជាកូន ស្រី
របស់អតីតមេដឹកនាំ ផ្តាច់ការកូរ៉េខាងត្បូង លោក ផាក ជុងហេ ដែលសរុប ទៅបានឈ្នះ លើគូ
ប្រជែងជាមួយ នឹងសម្លេង ៥១,៧ភាគរយ ក្លាយជាមនុស្សដំបូង ដែលទាក់ទាញ់ការគាំទ្រ ច្រើន
ជាងពាក់កណ្តាល នៃសម្លេងឆ្នោតទំាងអស់ ចាប់តំាងពីមាន ការបោះឆ្នោត ប្រជាធិបតេយ្យ ចាប់
ផ្តើមឡើងពី ឆ្នាំ១៩៨៧មក។

លោកស្រី ផាក បានយកឈ្នះលើគូប្រជែងមកពីគណបក្សប្រឆំាង សំខាន់របស់លោក មូន ចេអ៊ីន
មកពីគណបក្សបង្រួបបង្រួម ដើម្បីប្រជាធិបតេយ្យ ដែលទទួលបាន សម្លេងគំាទ្រតែ ៤៧,៩ភាគ
រយ ។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបោះឆ្នោតដណើ្តមតំណែងប្រធានាធិបតី របស់ប្រទេស កូរ៉េខាង
ត្បូង លើកនេះ បើតាមការប៉ាន់ប្រមាណ មានអ្នក បោះឆ្នោត ៧៥,៨ភាគរយ ចូលរួមក្នុង ការបោះឆ្នោត
នេះ ដែលតួលេខនេះគឺ ខ្ពស់ជាងគេក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ។ នេះ យោងតាម ទិន្នន័យ របស់
គណៈកម្មការ រៀបចំការបោះឆ្នោតជាតិ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ