CamNews

តារា 

នាង Davika ប្តូរម៉ូដសក់ថ្មីនិងការតុបតែងខ្លួនថ្មី ប៉ុន្តែមិនសូវស្អាតសោះ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលគ្រងដំណែងតួឯកជាច្រើនរឿងនាង Davika ពេលនេះបានផ្លាស់ប្តូរការស្លៀកពាក់ថ្មីព្រមទាំងម៉ូដសក់ដើម្បី​ តម្រូវតាមអាជីពការងាររបស់នាង ប៉ុន្តែមានមហាជនជាច្រើនបានបញ្ចេញមតិយោបល់ថា ស្ទាយថ្មីរបស់នាងគឺមិនស្រស់ស្អាតដូចស្ទាយចាស់ឡើយ ។ 

ដោយយោងតាមបកស្រាយពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រីកើតឆ្នាំ ១៩៩២ រូបនេះ ហាក់មានការមមាញឹកច្រើនទាំងថតរឿងថ្មី ថតស្ពតពាណិជ្ជកម្ម និងគំរបទស្សនាវដ្តីថែមទៀតផង ។ 

តោះនៅចាំអីទៀតទៅទស្សនាស្ទាយថ្មីដែលគេល្បីថា មិនសូវស្អាតរបស់នាង Davika ទាំងអស់គ្នា ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Davika