CamNews

កីឡាអន្តរជាតិ 

Tottenham បំបាក់ FK Qarabag ៣-១ ក្នុងទឹកដីរបស់ខ្លួន ដោយខ្សែប្រយុទ្ធ មានប្រវត្ដិទិញពីទឹកដីអាស៊ី

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេងមួយរូប ត្រូវបានក្លឹបធំក្នុងទឹកដី Premier League ទិញពីទឹកដីអាស៊ីទៅកាលពីខែសីហា​កន្លង បានស្វែងរកគ្រាប់បាល់ជូនក្រុមបានយ៉ាងកក្រើក ក្នុងព្រឹត្ដិការណ៍  Europa League កាលពីយប់មិញ។ 

ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំឈ្មោះថា Son Heung-min ដែលជាអតីតកីឡាករ លេងឲ្យក្លឹបយុវជន  FC Seoul របស់ប្រទេសកូរ៉េ និងក្រោយមកទៀតត្រូវឡើងមកក្លឹប Bayer 04 Leverkusen ជាក្លឹប របស់អាល្លឺម៉ង់ ហើយ​នឹងបន្ដមក ត្រូវបានក្លឹប Tottenham របស់អង់គ្លេសទិញយក ក្នុងតម្លៃខ្លួន​​២២​លានផោន បានស្វែង​រកគ្រាប់បាល់បាន ២គ្រាប់ ជួយឲ្យ Tottenham យកឈ្នះដៃគូរប្រកួត ក្លឹប FK Qarabag ដោយបញ្ចប់ការប្រកួត​ផល​ពិន្ទុ ៣-១ ក្នុងព្រឹត្ដិការណ៍ប្រកួត Europa League ។ 

Tottenham មានឱកាសផ្ទួល ដៃគូរប្រកួត ក្រុមភ្ញៀវ FK Qarabag ក្រោមលទ្ធផលពិន្ទុ ៣-១ ដោយកីឡាករ​ Son Heung-min រកបានពីគ្រាប់ក្នុងនាទីទី ២៨, ៣០ និង មួយគ្រាប់ចុងក្រោយដោយកីឡាករ Lamela នៅនាទីទី ៨៦។​ ទន្ទឹមនឹងការស្វែងរកគ្រាប់បាល់បានល្អបែបនេះ យោងតាមការះអះអាងរបស់គេហទំព័រ BBC បានឲ្យដឹងថា គឺស្ថិតក្រោមការជួយ របស់កីឡាករ Dele Alli ដែលជាខ្សែបម្រើយ៉ាងប្រសព្វ អាចបញ្ជូនបាល់​​ទាំងបីគ្រាប់ បានយ៉ាងល្អ ធ្វើឲ្យអ្នកទាំងពីរ មានឱកាសបញ្ចូលទី ។ តែទោះជាយ៉ាងណា ការប្រកួតម្ដងនេះ​ Tottenham ពិតជាមានភាពល្អច្រើន ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ BBC  ​


Tags: Sport News Tottenham FK Qarabag Europa League