CamNews

តារា 

នាង Bella ដោះស្រាយជាមួយអ្នកកាសែតម៉ាអែម ពេលនិយាយរឿងសង្សារក្បត់ចិត្ត

ថៃ ៖ ថ្មីៗនេះមានព័ត៌មានខ្សឹបខ្សាវថា តារាសម្តែងថៃ លោក weir sukollawat កំពុងតែលួចទាក់ទងគ្នាស្ងាត់ៗជាមួយតារាសម្តែងស្រី នាង Peak patrasayas បន្ទាប់ពីអ្នកទាំង ២ សម្តែងជាគូនឹងគ្នាក្នុងរឿងភាគមួយ ។ 

នៅក្នុងនោះផងដែរ នាង Bella បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ព្រមទាំងផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតជាច្រើនសំណួរទៀតផង ។

មិត្តស្រីរូបពិតរបស់លោក weir sukollawat បានបន្តទៀតថា នាងទើបមើលព័ត៌មាននេះ មុនពេលដែលខ្លួនចូលរួមព្រឹត្តិការណ៍ ហើយនាងមិនបានអាចបឈ្ឈប់ការគិតរបស់អ្នករាល់គ្នាបានទេ ព្រោះខ្លួនពិតជាសប្បាយចិត្តជាមួយនិងជីវិតរបស់នាងខ្លាំងណាស់ សព្វថ្ងៃនេះ ។ 

អ្នកកាសែត ៖ តើនាងមានបានសាកសួរ លោក weir sukollawat ហើយឬនៅចំពោះព័ត៌មាននេះ?

Bella ranee ៖ អត់ទេ! ខ្ញុំទើបតែឃើញព័ត៌មាននេះ មុនពេលដែលមកទីនេះបន្តិច ។ 

អ្នកកាសែត ៖ នៅក្នុងព័ត៌មានបានបញ្ជាក់ថា នាងមានជម្លោះជាមួយមនុស្សម្នាក់?  

Bella ranee ៖ អត់ទេ! ខ្ញុំមិនដែលមានជម្លោះជាមួយអ្នកណាម្នាក់ឡើយ ។ 

អ្នកកាសែត ៖ តើនាង Bella ជឿជាក់ដែរ ឬទេថា weir ដែលជាមិត្តប្រុស ជាមនុស្សស្មោះត្រង់នឹងស្នេហា? 

Bella ranee ៖ គ្រប់យ៉ាងគឺធម្មតា ។ 

នេះគឺជារូបថតរបស់ លោក weir sukollawat និងនាង Peak patrasayas ដែលមហាជនគិតថា ពួកគេកំពុងលួចទាក់ទងគ្នា

អ្នកកាសែត ៖ តើនាងមានអារម្មណ៍មិនសប្បាយចិត្តទេ នៅពេលដែលព័ត៌មានជាប់ទាក់ទងជាមួយនិងខ្លួនបែបនេះ? 

Bella ranee ៖ ព័ត៌មាននេះមិនបានបញ្ចេញឈ្មោះទេ ដូច្នេះហើយខ្ញុំមិនបានគិតអ្វីទេ ។ 

អ្នកកាសែត ៖ តើនាងធ្លាប់ទៅកន្លែងថតរបស់លោក weir ដែលជាមិត្តប្រុសទេ? 

Bella ranee ៖ មិនដែលសោះ ។ 

អ្នកកាសែត ៖ តើអ្នកនឹងនិយាយអ្វីជាមួយនិងមិត្តប្រុសអំពីព័ត៌មាននេះ? 

Bella ranee ៖ ខ្ញុំមិនដែលនិយាយជាមួយគាត់អំពីរឿងបែបនេះឡើយ ។ 

អ្នកកាសែត ៖ ដូច្នេះគឺមានន័យថា ចាត់ទុកថាគ្មានរឿងអ្វីកើតឡើង? 

Bella ranee ៖ ចាស!! 

អ្នកកាសែត ៖ ឥលូវនិយាយចំពោះ នាង Peak patrasayas ដែលគេនិយាយថា គឺជាអ្នកទីបីរវាងស្នេហាអ្នកទាំង ២ តើនាង Bella ធ្លាប់ជួប ឬរួមការងារជាមួយនាងដែរ ឬ ទេ? 

Bella ranee ៖ មិនធ្លាប់ទេ!! 

អ្នកកាសែត ៖ តើនាងជឿចិត្តមិត្តប្រុស ១០០ភាគរយ មែនទេ? 

Bella ranee ៖ គ្រប់យ៉ាងគឺធម្មតាដដែល ។ 

អ្នកកាសែត ៖ ចុះ Bella អត់ខ្វល់អំពីខមមិននៅរបស់អ្នកនិយមលេងអឺនធឺណិត? 

Bella ranee ៖ ចាស!! អត់ខ្វល់ទេ ។

គួរបញ្ជាក់ឲ្យដឹងថា នាង Bella ranee និងលោក weir sukollawat បានចាប់ដៃគ្នា សាងស្នេហាជាង ៥ ឆ្នាំទៅហើយ គ្រាន់តែអ្នកទាំងពីរទើបតែលាតត្រដាងស្នេហាជាសាធារណៈ កាលពីពេលថ្មីៗនេះ ៕

 

នេះគឺជារូបថតរបស់នាង Bella ranee និងមិត្តប្រុសរូបសង្ហាគឺ លោក weir sukollawat

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Bella ranee weir sukollawat Peak patrasayas