CamNews

ព័ត៌មានជាតិ 

លោកបណ្ឌិត ស៊ុយ សារ៉េត រួចផុតពីសេចក្តីស្លាប់ ប៉ុន្តែ....

ភ្នំពេញ ៖ លោកបណ្ឌិត ស៊ុយ សារ៉េត ពេលត្រូវបានប្រភពជិតសិ្នទ្ធិរបស់លោកធ្វើការរាយការណ៍ថា លោកបានរួចផុតពីសេចក្តីស្លាប់ ដោយសារតែមិនបានប៉ះពាល់ដល់ក្បាលធ្ងន់ធ្ងរ ។ 

ប្រភពដដែលបន្តថា ក្រុមគ្រួសាររបស់លោក ស៊ុយ សារ៉េត បានបញ្ជូនលោកទៅកាន់មន្ទីរពេទ្យនៅឯប្រទេសវៀតណាមភ្លាមៗ ក្រោយមានហេតុការណ៍កើតឡើង ដោយស្ថានភាពរបួសធ្ងន់ធ្ងរ ព្រោះរងការវាយប្រហារខ្លាំងពីប្រជាពលរដ្ឋ ។

គួរបញ្ជាក់ឲ្យដឹងថា នៅកន្លែងកើតហេតុក្បែរមន្ទីរពេទ្យលោកសង្ឃ ។ ចំនែកឯស្ថានភាពជម្ងឺរបស់ លោកបណ្ឌិតពេលនេះគឺ របួសនេះមិនបានប៉ះពាល់ក្បាលធ្ងន់ធ្ងរទេ ប៉ុន្តែលោកត្រូវនៅសម្រាកព្យាបាលបន្តទៀត ព្រោះរបួសខ្លាំងត្រង់មាត់ និងបាក់ធ្មេញ ៕




ដោយ ៖​ គន្ធា


Tags: Local news Social news