CamNews

តារា 

បវរកញ្ញាហុងកុង បង្ហាញខ្លួនក្នុងឈុតប៊ីគិនី មុនវគ្គផ្តាច់ព្រ័ត្រ

កាលពីម្សិលមិញ បេក្ខនារីសម្រស់ទាំង ២០ រូបចុងក្រោយបង្អស់នេះ បានបង្ហាញខ្លួនអោយ
ទស្សនិកជន និងគណកម្មការ ឃើញសារជាថ្មីម្តងទៀត មុនពេលដល់វគ្គផ្តាច់ព្រ័ត្រ ។



មុនពេលវគ្គផ្តាច់ព្រ័ត្រធ្វើឡើង បេក្ខនារីមួយចំនួន ក្នុងចំនោម ២០ រូបបានទទួលរងការរិះគន់
និងពាក្យចចាមអារ៉ាមជាច្រើន ។ ដូចជាបេក្ខនារីស្លាកលេខ ១ ត្រូវបានគេសង្ស័យថា បានវះ
កាត់កែសម្ភស្ស ចំណែកបេក្ខនារីស្លាកលេខ ៦ ត្រូវបានគេនិយាយថា ចូលចិត្តប្រើពាក្យអសុ-
រសច្រើន ហើយបេក្ខនារីស្លាកលេខ ១១ ត្រូវបានគេប្រាប់ថា អ្នកជក់បារី ។



វគ្គផ្តាច់ព្រ័ត្ររបស់ ការប្រកួតជ្រើសរើសបវកញ្ញាហុងកុងឆ្នាំ ២០១៣ នឹងប្រព្រឹត្តិឡើងនៅថ្ងៃ
ទី ២៥ សីហា ខាងមុខនេះ ដែលអ្នកឈ្នះនឹងទទួលបានដំណែង ជារាជនីសម្រស់ហើយនឹង
ក្លាយជាបេក្ខនារី តំណាងហុងកុង ទៅចូលរួមប្រកួតបវរកញ្ញចក្រវាឡ ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: miss world china star cbiz entertainment hong kong regal riverside