ភ្នំពេញ ៖ តារាចម្រៀងរូបសង្ហា មុខដូចកូនកាត់កូរ៉េ លោក Step បើកបង្ហាញអាយុពិតរបស់លោក ច្រើនគួរសមដែរតាស់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺលោកនៅក្មេងហើយថែមទាំងសង្ហាទៀតផង ។
ម្ចាស់បទ "សុំមួយនាទីជាសង្សារ" រូបនេះត្រូវបានបង្ហើបប្រាប់មហាជនឲ្យបានដឹងថា រូបលោកឆ្នាំនេះមានអាយុ ២៣ ឆ្នាំហើយ នេះបើយោងតាមការបង្ហោះរបស់តារាចម្រៀងរូបនេះ ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីថ្ងៃទី ២៩ ម្សិលមិញនេះគឺជាថ្ងៃខួបកំណើតរបស់លោក Step ហើយក៏ជាថ្ងៃដែលលោកបានបើកបង្ហាញអាយុពិតរបស់ខ្លួនឲ្យ អ្នកគាំទ្ររបស់ខ្លួនបានដឹងផងដែរ ៕
ដោយ ៖ គន្ធា