ថៃ ៖ នៅក្នុងគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនតារាសម្តែងថៃនាង Chompoo araya បានបង្ហោះវីដេអូរបស់កូនភ្លោះរបស់នាង ឈ្មោះថា Thunder និង Storm ដែលកំពុងតែខាំពោត ហើយឃើញថា វីដេអូនោះទទួលបានអ្នកទស្សនាយ៉ាងច្រើនមែនទែន ។
ជាមួយគ្នានេះផងដែរ តារាសម្តែងវ័យ ៣៦ ឆ្នាំ បានបកស្រាយថា នាងចង់ឲ្យកូនៗរបស់ទទួលទានផ្លែឈើ ប្រសើរជាងដែលត្រូវរើសរបស់ផ្សេងៗមកខាំជំនួស ដោយធ្វើឲ្យប៉ះពាល់សុខភាពរបស់ Thunder និង Storm ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ភរិយារបស់លោក Nott Witsarut Rungsisingpipat បានបន្តទៀតថា ការពិតទៅ នាងមិនបានឲ្យកូនខាំពោតលេងតែម្យ៉ាងនោះទេ ។ ក្រៅពីពោតទៅ នាង Chompoo araya ក៏ឲ្យកូនប្រុសភ្លោះទទួលទានការ៉ុត និងរបស់ផ្សេងៗ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook