CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតី ត្រូវសភា ទម្លាក់ចេញពីតំណែង លោកស្រី Park ពេលនេះ រងនូវការចាប់ឃាត់ខ្លួនហើយ

ព័ត៌មានអន្តរជាតិ ៖ ការិយាល័យព្រះរាជអាជ្ញាកូរ៉េខាងត្បូង បានបំពេញពាក្យជាផ្លូវការសម្រាប់ដឺកា ចាប់ឃាត់ខ្លួន អតីតប្រធានាធិបតេយ្យធ្លាក់ពីទម្លាក់ Park Geun-hye កាលពីដើមខែមីនាកន្លងមកនេះ  បន្ទាប់ពីផ្ទុះនូវរឿងអាស្រូវ អំពើ ពុករលួយ នេះបើយោងតាមសារព័ត៌មាន យ៊ុនហាប់ ។ 


របាយការណ៍ពីព្រះរាជអាជ្ញា ដែលជាសារគាំទ្រទៅលើការសម្រេចចិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងដឺកាចាប់ ឃាត់ខ្លួនអតីតប្រធានាធិបតីនោះ ឲ្យដឹងថា លោកស្រី Park អាចបំផ្លាញនូវរាល់ភស្តុតាងទាំងអស់ ដែលជាហានិភ័យចំពោះខ្លួនលោកស្រី ខណៈលោកស្រី Park ពិតជាបានដឹងច្បាស់ខ្លួនឯងថា រាល់ ភស្តុតាងទាំងនោះ អាចនឹងនាំឲ្យលោកស្រីប្រឈមនឹងការជាប់ទោសធ្ងន់ធ្ងរ ពាក់ព័ន្ធទៅនឹងការចោទ ប្រកាន់អំពើពុករលួយ ជាមួយនឹងមិត្តជិតស្និទ្ធ Choi Soon-sil ដែលបច្ចុប្បន្នភាព កំពុងតែត្រូវបានចាប់ ឃាត់ខ្លួន។ របាយកាណ៍បញ្ជាក់ឲ្យដឹងថា អតីត ប្រធានាធិបតី កូរ៉េខាងជើង លោកស្រី Park ប្រឈម មុខនឹងការចោទប្រកាន់អំពើពុករលួយ បំពានអំណាច និងធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ជាដើម ខណៈពេលនោះ លោកស្រី មានទំនាក់ទំនងជាមួយនឹងមិត្តជិតស្និទ្ធ លោកស្រី Soon-sil ដែលលោក ស្រី Soon-sil ផ្ទាល់ពុំមានតួនាទីនៅក្នុងជួររដ្ឋាភិបាលនោះទេ តែលោកស្រីបានលូកដៃការងារមួយ ចំនួន ក៏ដូចជា យកឈ្មោះរដ្ឋាភិបាលទៅកំហែងយកប្រាក់ពីសហជីវកម្មធំៗមួយចំនួន ។ មន្រ្តីអ្នកមុខ អ្នកការ សរុប ៣០នាក់ ក៏ប្រឈមនឹងការចោទប្រកាន់ដូចគ្នាដែរ ពាក់ព័ន្ធនឹងរឿងអាស្រូវដែលកំពុង តែបន្តមួយនេះ ក្នុងនោះ ប្រធានក្រុមហ៊ុន Samsung ក៏រងនូវការចោទប្រកាន់អំពើពុករលួយដូចគ្នាដែរ ៕

-២០ឆ្នាំក្នុងគុក?? ថៅកែ Samsung ដៃជាប់ខ្នោះ កំពុងតែជូបទុក្ខធំ ចំពេល ប្រធានាធិបតី ធ្លាក់ចេញពីតំណែង


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: North korea South korea Kim Jong Un Kim jong nam