CamNews

កីឡាអន្តរជាតិ 

Pep Guardiola បង្ហើរដំណឹងចុងក្រោយធ្វើឲ្យបណ្ដាថ្នាក់ដឹកនាំនៅអង់គ្លេស សប្បាយចិត្ដឡើងវិញ

ព័ត៌មានកីឡា៖ ក្រោយពេលដំណឹងបានជ្រាបសព្វទិសទីថា លោក Pep Guardiola មិនព្រមទទួលយកកិច្ច​កុងត្រាថ្មីជាមួយនឹងក្លឹប Bayern Munich ហើយគ្រោងនឹងមកគ្រប់គ្រង នៅទឹកដីអង់គ្លេសវិញ បានធ្វើឲ្យបេក្ខភាពក្នុងចង្កោមអាជីពដូចគ្នា មានការព្រួយបារម្មណ៍ជាពិសេស បណ្ដាញក្លឹបធំៗតែម្ដង។ ប៉ុន្ដែ ទោះ​ជា​យ៉ាងណាក៏ដោយ លោក Pep Guardiola ក៏បានបង្ហើរសារចុងក្រោយ ដោយថ្លែងថា លោកប្រហែលជានឹងមកគ្រប់គ្រង​នៅ Premier League ក្នុងឆ្នាំ ២០១៨។ 

លោក Pep Guardiola បានថ្លែងថា» ពេលខ្ញុំចុះហត្ថលេខាហើយនោះ ខ្ញុំនឹងប្រាប់ភ្លាមៗតែម្ដង ប៉ុន្ដែ​ពេ​លនេះ ខ្ញុំសូមលាក់សិន ហើយដំណើរទៅកាន់ទឹកដីអង់គ្លេស វាប្រហែលជា ២ឆ្នាំទៀត ព្រោះខ្ញុំនៅតែសប្បាយរីក​រាយជាមួយនឹងបទពិសោធន៍របស់ខ្ញុំ ហើយខ្ញុំក៏នៅតែបន្ដការខិតខំប្រឹងប្រែងឲ្យដល់ទីបញ្ចប់ នៃវិនាទីចុងក្រោយ នៃកិច្ចកុងត្រាជាមួយ Bayern Munich។ ចន្លោះពេលនៃការសម្រាក ខ្ញុំនឹងត្រលប់ទៅស្រុកខ្ញុំ ដើម្បីគិតមើលថា​តើ​ អាចឬក៏មិនអាច ដែលខ្ញុំត្រូវទៅគ្រប់គ្រងនៅអង់គ្លេស ពេលនោះគឺនឹងដឹងជាមិនខាន»។ 

បណ្ដាក្លឹបពីរដែលកន្លងមកទទួលបានការសង្ស័យថា លោក នឹងទៅគ្រប់គ្រងគឺមាន Man City និង​Man United ប៉ុន្ដែមកទល់ពេលនេះ អាចមាន សង្ឃឹមល្អវិញហើយ នឹងសម្ដីចុងក្រោយនេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ express


Tags: Sport News Pep Guardiola Bayern Munich