ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកដ៏ឆ្លៀសវៃ របស់ក្លឹប Barcelona ដែលបច្ចុប្បន្នកំពុងតែគ្រប់គ្រងក្នុងក្លឹប Bayern Munich ហើយនឹងផុតកិច្ចកុងត្រានាចុងរដូវកាលនេះ បានថ្លែងដោយផ្ទាល់ថាលោក នឹងមិនបន្ដកិច្ចកុងត្រាថ្មីជាមួយ Bayern ទៀតនោះទេ ផ្ទុយមកវិញគាត់គ្រោងនឹងផ្ទេរការគ្រប់គ្រងនៅទឹកដីអង់គ្លេសវិញម្ដង។
លោក Pep Guardiola ថ្មីៗនេះ បានប្រកាសជាសាធារណៈឲ្យមហាជនបានដឹង ថារូបលោក នឹងចាកចេញ ពីក្លឹប Bayern Munich ត្រឹមកាលកំណត់កិច្ចកុងត្រាចាស់ ហើយមិនបន្ដចូលកិច្ចកុងត្រាថ្មីនោះឡើយ ទោះបីជាមានការផ្ដល់ពីក្លឹបក៏ដោយ ។ លោក Pep Guardiola បានមានគម្រោងផ្លាស់ប្ដូរការគ្រប់គ្រងមកកាន់ ទឹកដីអង់គ្លេសវិញម្ដង ដោយមានសមាសភាពក្លឹបជាច្រើន លោកបានទាក់ទង ក្នុងនោះ មានដូចជា Man City Man United Chelsea និង Arsenal ។
ពាក្យសម្ដីរបស់លោក Pep Guardiola បានថ្លែងថា » ខ្ញុំចង់ប្ដូរបទពិសោធន៍ ក្នុងទឹកដីមួយដែលថ្មី ជាពិសេសខ្ញុំចង់ចូលធ្វើក្នុងទឹកដីអង់គ្លេសតែម្ដង ខ្ញុំមានការផ្ដល់ឲ្យជាច្រើនផងដែរ ពីបណ្ដាក្លឹបនៅអង់គ្លេស ប៉ុន្ដែខ្ញុំមិនទាន់យល់ព្រមនៅឡើយទេ ។ ខ្ញុំមានឱកាសធ្វើការនៅទីនោះ ហើយក៏ជាពេលវេលាមួយសមស្របសម្រាប់អាយុរបស់ខ្ញុំ។ ខ្ញុំគិតថាវាគឺត្រឹមត្រូវណាស់ សម្រាប់ការសម្រេចចិត្ដ»។
ក្រោយពេលដំណឹងដែល លោក Pep Guardiola ត្រូវបដិសេធមិនទទួលកិច្ចកុងត្រាថ្មី លោក Karl-Heinz Rummenigge ម្ចាស់ក្លឹប Bayern Munich ក៏បានតែងតាំងលោក Carlo Ancelotti បណ្ដោះអាសន្នសិន រង់ចាំដល់ផុត កិច្ចកុងត្រា នឹងសម្រេចជាផ្លូវកា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី