ព័ត៌មានកីឡា៖ គ្រប់បណ្ដាក្លឹប ទាំងឡាយណាក្នុងទឹកដីប្រទេសរុស្ស៊ី ត្រូវបានហាមប្រាមមិនឲ្យទិញកីឡាករជនជាតិ ទួរគីនោះទេនារដូវកាលផ្ទេរកីឡាករខាងមុខនេះ ស្របពេលដែលប្រទេសទាំងពីរកំពុងតែមានបញ្ហា ចម្រូងចម្រាសខ្លាំងក្នុងវិស័យនយោបាយ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា យន្ដហោះចម្បាំងរបស់ប្រទេសរុស្ស៊ីមួយគ្រឿង បានត្រូវកងកម្លាំងក្រុមទារហានទួរគី បាញ់ទម្លាក់ នៅត្រង់ចំណុចព្រំប្រទល់ប្រទេសស៊ីរីយ៉ា ដោយបង្កឲ្យស្លាប់អ្នកបើកបរយន្ដហោះម្នាក់ នឹងស្របពេលដែលអ្នកដទៃទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល។ ក្រោយពីមានរឿងកើតឡើងយ៉ាងដូច្នោះ ប្រទេសរុស្ស៊ី បានរៀបចំគម្រោងផ្អាកដំណើរសេដ្ឋកិច្ចទាំងឡាយ រវាងប្រទេសទាំងពីរដែលក្នុងនោះ បូកបញ្ចូលទាំងវិស័យកីឡាផងដែរ ។
យោងតាមមន្ដ្រីជាន់ខ្ពស់ ក្រសួងកីឡារបស់ប្រទេសរុស្ស៊ីលោក Vitaly Mutko បានថ្លែងឲ្យដឹងថា » ប្រសិនជាក្លឹប ណាមួយក្នុងទឹកដីរុស្ស៊ីហ៊ាន ទិញកីឡាករជនជាតិ ទូរគី គឺមិនបានជាដាច់ខាត។ ប៉ុន្ដែសម្រាប់ក្លឹបនីមួយៗ ដែលស្ថិតក្នុងរយៈពេលកិច្ចកុងត្រាចាស់នៅឡើយ គឺអាចរក្សាការងារជាធម្មតា ដោយមិនបាច់ចាំបង្ខំឲ្យពួកគេវិលត្រលប់ទៅប្រទេសគេវិញនោះទេ។ តែទោះជាយ៉ាងណា ពេលវេលាទៅថ្ងៃអនាគត ពួកគេនឹងមិនអាចឈជើងក្នុងទឹកដីរុស្ស៊ីបានឡើយ» ។
លោក Vitaly Mutko
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball