ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានទាន់ហេតុការណ៍រុស្ស៊ី អ័រតេ ដោយយោងតាមការចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មាន បាងកកប៉ុស្តិ៍ បានចុះផ្សាយបន្តឲ្យដឹងថា ហោចណាស់ មនុស្ស ១៥ នាក់ ក្នុងនោះ មានក្មេងតូចៗ៤រូប បានរងរបួសធ្ងន់ស្រាល ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកនៅ ផ្សាររាត្រី នាយប់ថ្ងៃអាទិត្យ ក្នុងខេត្ត ប៉ាតានី ភាគខាងត្បូងប្រទេសថៃ ។
សេចក្តីរាយការណ៍ទាន់ហេតុការណ៍ចុះផ្សាយឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនេះ បានកើតឡើងនៅចំពីមុខហាងលក់នំបញ្ចុក Berm ដែលមានទីតាំងស្ថិតនៅក្នុងផ្សាររាត្រី តាម បណ្តោយផ្លូវ Phiphit វេលាម៉ោង ៧យប់ ថ្ងៃច័ន្ទ នាភាគខាងត្បូងប្រទេសថៃ ខេត្ត ប៉ាតានី ផ្ទាល់តែ ម្តង។ ពុំទាន់មានរបាយការណ៍ថាមានជនរងគ្រោះស្លាប់នៅឡើយទេ ខណៈប៉ូលីសកំពុងតែស៊ើប អង្កេតថាតើក្រុមណាមួយស្ថិតនៅពីក្រោយនៃការវាយប្រហារ បំផ្ទុះគ្រាប់បែកលើកនេះ។ សារព័ត៌ មាន Camnews នឹងបន្តចេញផ្សាយអត្ថបទសារព័ត៌មានជាបន្តបន្ទាប់ នៅពេលដែលក្រុមការងារ ទទួលបានព័ត៌មាន Update ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ